Ads 468x60px

សូមស្វាគមន៌ មកកាន់គេហទំព័រ របស់ខ្ញុំ រីករាយទាំងអស់គ្នានូវការចែករំលែក

Tuesday, August 2, 2011

កំប្លែង ឩទាហរណ៌បញ្ចាក់

ដោយត្រូវមិត្តស្រីដៀលថាប្រុសកំប៉ិកកំប៉ុកមើលឃើញតែរឿងតូចតាច កម្ទេចកម្ទីមិនចេះគិតដល់រឿងធំដុំដូចប្រុសគេឯទៀតយុវជន ម្នាក់ដំឡើងសរសៃ.កយ៉ាងក្តៅក្រហាយ៖
-និយាយឧទាហរណ៍មកមើល,ខ្ញុំមើលឃើញតែកម្ទេចកម្ទីយ៉ាងម៉េច?
នាងក្រមុំសើចញឹមៗតប៖
-ចាំខ្ញុំនិយាយរឿងមួយឱ្យស្តាប់សិនម្សិលមិញមានបុរសម្នាក់ពុំ ដឹងមួម៉ៅរឿងអីទេស្រាប់តែប្រើដំបងសំពងខូចអស់ម៉ូតូពីរគ្រឿង។
-រួចយ៉ាងម៉េចទៀត?
-បន្ទាប់មកបុរសនោះអុកឡុកហាងកាហ្វេមួយរួចទៅវាយបំផ្លាញហាងលក់ របស់ធ្វើពីកែវទៀតបណ្តាលឱ្យទំនិញក្នុងហាងបែកខ្ទេចខ្ទីអស់ចុង ក្រោយគេកាត់កន្ទុយមូសមួយក្បាល។
-ម៉េចបុរសនោះកាត់កន្ទុយមូសអីចឹង?
-ន,ឃើញទេ?ម៉ូតូពីរគ្រឿងហាងកាហ្វេមួយហាងទំនិញលក់គ្រឿងកែវមួយ ត្រូវបំផ្លាញខ្ទេចខ្ទីអស់តែបងឯងអត់រវល់ចាប់អារម្មណ៍បែរជា ចាប់អារម្មណ៍មូសមួយក្បាលទៅវិញ,តើនេះមិនមែនជាការមើលឃើញតែ រឿងកម្ទេចកម្ទីទេឬ?

0 comments:

Post a Comment

Comment Back