Ads 468x60px

សូមស្វាគមន៌ មកកាន់គេហទំព័រ របស់ខ្ញុំ រីករាយទាំងអស់គ្នានូវការចែករំលែក

Saturday, October 8, 2011

The world's biggest hole



The world’s biggest hole, also known as the “navel of the world,” is actually a diamond mine in Eastern Siberia near the town Mirna in Russia. It has 525 meters deep and 1.25 km dimametro.
To get an idea how huge it is, look at this truck, it measures 13.36 meters with a width of 7.78 meters and a height of 6.65 meters. Use it in the work of mine …
el hoyo más grande del mundo

ប៉ាឡុងដ៌ទំនើប ...

concept modern airshipconcept modern airship


ឈាមត្រីដូហ្វីនដាបសមុទ្យនៅ ដាណាម៉ាក

នេះជារូបភាពឈាមដាបសមុទ្យនៅដាណាម៉ាក ...














Friday, October 7, 2011

ផ្លួវដូចផ្លូវទៅនរក

តើអ្នកដឹងទេថាអ្វីទៅជា ''ផ្លូវទៅនរក'' ? សូមអោយអ្នកទាំងអស់គ្នារក្រលេកមើលនៅរូបភាពខាងក្រោម នេះគឺជាផ្នែកមួយ នៃផ្លូវទៅនរក ...

Pimped your bike

If you like to ride on your bike, but you are kind of tired of the same old fashioned bikes, or you are just a fan of been pimping your bike, I will like to share with you 14 pimped bikes.
No matter if you bike have two or three wheels, you can always pimped it and improve it, you can add some horn and some style to your bike… and the following pictures you will see all kind of curious stuffs.



ឧទ្យានបែបបុរាណ

នេះជារូបភាពនៅក្នុង sculpture park Veijo Rönkkönen នៅក្នុង ប្រទេស Finland ..

របស់ក្មេងលេងយ៉ាងចំលែក

នេះជារូបភាពដែលមិនគូរអោយជឿថា ប្រដាប់ក្មេងលេងមួយនេះ វារូបរាងចំលែក គូរអោយខ្លាច ..

បរុសធ្មេញដែក

Top 10 Castle of the world

សំរាប់ចំនេះដឹងពីអ្វីមួយដែលអ្នកកំពុងតែស្រាវជ្រាវ
យើងសូមលើកយកមកនែនាំពីប្រាសាទមួយចំនូននៅក្នងទ្វីប អ៊ីរ៉ុបទាំងនោះ

ក៌មានប្រាសាទមូយចំនួនទាក់ទងនឹងអរិយះធម៌ ការស់នៅ នឹងវប្បធម៌មួយចំនូន

ដូចនេះសូមអានពីប្រវត្តិរូបនឹង តំលៃនៃប្រាសាទទាំង ១០ ខាងក្រោមនេះ .


Neuschwanstein Castle

Royal palace in the Bavarian Alps of Germany, the most famous of three royal palaces built for Louis II of Bavaria, sometimes referred to as Mad King Ludwig, who grew up nearby at Hohenschwangau Castle. And my favourite and most beautiful of all!

The real Spiderman lives in India

តើអ្នកធ្លាប់បានគិតទេថាតើលើលោកនេះមានបរសពីងពាងដែឬទេ? នេះជាការពិតមានបរុសម្នាក់ដែល
គេអោយរហសនាមគាត់ឈ្មោះថា Spiderman India ឈ្មោះពិតរបស់គាត់គឺ Jyothi Rai  សប់ថ្ងៃរស់នៅ
ទីក្រុង Dubai ប្រទេស India , គាត់បានបំបែកឯកត្តកម្មពិភពលោកដោយការឡើងតោងជ្រះភ្នំដោយមិន
ពាក់ឩបករណ៌សំរាប់ ការពារនោះទេ ។។
ទាំងនេះជាសកម្មភាពរបស់គាត់ ..

Beautiful Japanese model is really a man

តិចឃើញស្អាតចឹងទៅញ៉ែចុះប្រយ័ត្តព្រោះស្រ្តីម្នាក់ដែលនៅក្នុងរូបនេះជាប្រុសហើយបានកែសម្បស
រហូតដល់តែគ្មានអ្នកណាសង្សៃអីតិចសោះ :
 នាងត្រូវបានគេហៅឈ្មោះនាងថា Kayo Satoh ជាតារាបង្ហាញម៉ូត ដ៌មានប្រជាប្រិយបំផុតនៅប្រទេស
ជ៉ុប៉ុន ។ នាងត្រូវបានទស្សស៌ជ៉ុប៉ុន សំភាសនាងតាមពិតនាងជាមនុស្សប្រុសទេ នាងបន្ថែមទៀតថា ការកែសម្បសជារឿងមូយដែលធ្វើអោយមនុស្សស្មានមិនដល់ ។ តាមពិតនាងជាប្រុសទេ ព្រោះតែមិនបានប្តូរអវះជិវះភេទ នៅឡើយ ៕


ក្រពើចូលក្នុងហ្វូងដំរីទឹក

តើអ្នកជឿទេថាក្រពើដល់កំសត់នេះអាចរស់រានមានជិវិត? .

ស្ករសូកូឡាដ៌ធំ

នៅថ្ងៃទី១៣ខែកញ្ញា នៅរដ្ថ ឈីកាហ្គូ ( chicago) បានធ្ចើពិធីមួយឈ្មោះថា  “Worlds Finest Chocolate
ហើយ សូកូឡាដែលបានធ្វើនោះ មានទំនន់ទៅដល់ 5.574kg ហើយមាន កំពស់ទៅដល់ 91 CM . អាចលើសទៅដល់ 6.4 Cm ទៀតផង។ សូកូឡានោះត្រូវបានជាប់ ឯកត្តកម្មពិភពលោក ថាជា សូកូឡា ដ៌ធំជាងគេ គ្មានអ្វីមកប្រៀបបាននោះទេ .។




Photo of Huge (55ft) snake shocks World

Photograph purporting to show a 55ft snake found in a forest in Malasia has become an internet sensation.

The thread claimed the snake was one of two enormous boas found by workers clearing forest for a new road. They apparently woke up the sleeping snakes during attempts to bulldoze a huge mound of earth.
“On the third dig, the operator found there was blood amongst the soil, and with a further dig, a dying snake appeared,” said the post.
“By the time the workers came back, the wounded boa had died, while the other snake had disappeared. The bulldozer operator was so sick that he couldn’t even stand up.”
The post claimed that the digger driver was so traumatised that he suffered a heart attack on his way to hospital and later died.
The dead snake was 55ft (16.7m) long, weighed 300kg and was estimated to be 140 years old, according to the post.

រូបភាពប្ឡែកៗ ..

សូមចុចត្រង់នេះដើម្បីមើលរូបភាពប្លែកៗ



Thursday, October 6, 2011

ការតាំងពីពណ៌រថយន្ត

មានមនុស្សម្មានជាច្រើនអ្នកចូលបានបង្ហោះរូបភាព ស្តីពីការ បង្ហាញពីរថយន្តរបស់ខ្លូននៅទ្វីបអ៊ីរ៉ុប

  សូមចុចត្រង់នេះដើម្បីមើលពីរថយន្តដ៌ទំនើបៗ ដែលគេបានបង្ហោះ .




ប្រាសាទតាព្រហ្ម

បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅតាមផ្លូវជាតិលេខ២ ចម្ងាយ៣២គ.ម ទៅដល់អូររូង ក្នុងស្រុកបាទី ខេត្តតាកែវ បត់ទៅខាងលិចចម្ងាយ២.ម ក្នុងឃុំក្រាំងធ្នង់ ស្រុកនិងខេត្តដដែល នឹងបានឃើញទនេ្លបុរាណមួយ មានមណ្ឌលរាងទ្រវែងបណ្តោយថៃ្ង មានទឹកល្អល្អាច ខួបប្រាំង ខួបវស្សា ហៅថា ទនេ្លបាទី កែ្បរឆេ្នរខាងនៃទនេ្លនោះមានប្រាសាទពីរ ហៅប្រាសាទតាព្រហ្មមួយ ប្រាសាទយាយពៅមួយ។ រឿងព្រេងទាក់ទងដើមកំណើតនៃប្រាសាទនោះ មានដំណាលដូចតទៅនេះ៖

កាលសេ្តចព្រះនាមព្រះកេតុមាលា សោយរាជនៅមហានគរ ជាសេ្តចមានបុណ្យអស្ចារ្យណាស់។ វេលាមួយ សេ្តចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់នៅក្នុងប្រាសាទពុំបាន ទ្រង់យាងកំសាន្តព្រះរាជហឫទ័យជាមួយរេហ៍ពល ដោយផ្លូវនាវាតាមឆេ្នរសមុទ្រត្រើយខាងត្បូង។ លុះយាងទៅដល់ទនេ្លបាទី ទ្រង់ចតព្រះទីនាំងនាវា នៅត្រើយនោះ ដោយសោមនស្ស ហើយទ្រង់បោះព្រះពន្លាជ័យសំរាកព្រះអង្គនៅក្នុងទីនោះ។ ពេលនោះអ្នកស្រុកប្រុសស្រីទាំងអស់ បានលឺដំណឹងថា សេ្តចយាងពីនគរវត្តមក ដោយមិនដែលស្គាល់សេ្តចនោះសោះ ក៏នាំគ្នាជាច្រើនអ៊ូអែរ មកថ្វាយបង្គំគាល់ យកអាករសួយរៃមកថ្វាយព្រះអង្គគ្រប់គ្នា។ កាលនោះមានយាយម្នាក់ មានភោគសម្បត្តិស្តុកស្តម្ភជាង អ្នកស្រុកទាំងអស់ គាត់មានកូនក្រមុំមួយឈ្មោះ នាងពៅ មានរូបឆោមលោមពណ៌ល្អលើសស្រីទាំងពួង។ គាត់នាំកូនក្រមុំមកគាល់សេ្តចរាល់ថៃ្ង។ ព្រះមហាក្សត្រទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធ ចង់ចំអន់ លេងរាល់ពេលវេលា។ យាយដឹងថា សេ្តចសព្វព្រះរាជហឫទ័យនិងកូនក្រមុំរបស់ខ្លួន ក៏លើកថ្វាយជាព្រះទេពី។ សេ្តចបាននាងពៅធ្វើជាព្រះអគ្គមហេសី ទ្រង់សព្វព្រះរាជហឫទ័យនិងនាងពន់ពេក ព្រោះជាស្រីមានរូបឆោមលោម ពណ៌ល្អ។ សេ្តចគង់នៅក្នុងទីនោះបានបីខែ នាងពៅមានគភ៌ លុះនាងមានគភ៌បានបីខែ ព្រះរាជាទ្រង់មានព្រះ បន្ទូលថា "ចូរប្អូននៅក្នុងទីនោះចុះ ពីព្រោះមានព្រះមាតានៅថែរក្សា ឯបងសូមលាត្រលប់ទៅមហានគរវិញ" ។ ហើយទ្រង់ព្រះរាជទានព្រះទម្រង់មួយទុកជាកេរថា "បើព្រះរាជបុត្រប្រសូតមក កាលណាធំដឹងក្តីឡើង ចង់ទៅសួរ រកបង ចូរនាងឲ្យពាក់ព្រះទម្រង់នេះយកទៅជាសាក្សី"។ នាងពៅបានស្តាប់ព្រះរាជបន្ទូលដូច្នោះ ក៏សោកសង្រេង អាឡោះអាល័យព្រះស្វាមីពេកក្រៃ ដោយទ្រង់មិនឲ្យទៅតាមផង។ ព្រះរាជាទ្រង់ផ្តាំស្រេចហើយ ទ្រង់សេ្តចយាង ទៅកាន់ព្រះមហានគរវិញ ។

ក្រោយមកគភ៌នាងពៅគ្រប់ខែ ក៏ប្រសូតព្រះរាជបុត្រដូចព្រះវរបិតា។ មាតាឲ្យនាមថា អង្គព្រហ្មកុមា ដោយ ហេតុថា ព្រះរាជកុមារប្រសូតនៅព្រំដែនទនេ្លនោះ។ លុះព្រះរាជបុត្រនោះធំឡើងបានព្រះជន្ម ១៦ឆ្នាំ សួររកបិតា នាងពៅដំណាលប្រាប់សព្វគ្រប់ ហើយព្រះរាជកុមារ ចង់ទៅតាមរកព្រះបិតាឯមហានគរ មាតាក៏បានដោះព្រះទម្រង់មាស ឲ្យទៅព្រះរាជបុត្រពាក់នៅម្រាមព្រះហស្តខាងស្តាំ ហើយព្រះរាជបុត្រថ្វាយបង្គំលាមាតា ឡើងគង់លើសេះយាងតាមឆេ្នរសមុទ្រទៅ។ លុះបានទៅដល់ក្លោង ទ្វារព្រះមហានគរ បានសួរទៅអ្នកចាំទ្វាររកព្រះបិតា។ នាយឆ្មាំទ្វារបានស្តាប់ ក៏ចាត់មន្រ្តីឲ្យទៅក្រាបបង្គំទូលសេ្តច សេ្តចជ្រាបទ្រង់មានព្រះតម្រាសឲ្យចូលទៅ។ អង្គព្រហ្ម ក៏ចូលទៅក្រាបថ្វាយបង្គំព្រះវរបិតា ហើយដោះព្រះទម្រង់ថ្វាយ។ សេ្តចទ្រង់ស្គាល់ច្បាស់ជាព្រះរាជបុត្រពិតមែន ដោយទ្រង់បានឃើញព្រះទម្រង់ ហើយទ្រង់ចាត់អង្គព្រហ្ម ឲ្យធ្វើជាចៅហ្វាយស្រុកនៅត្រើយព្រះទនេ្លនោះ។ ដោយហេតុថាព្រះអង្គព្រហ្មប្រសូតក្នុងទីនោះផង ដោយទីនោះ ពុំទាន់មាននាម៉ឺនណាឈរត្រួតត្រាផង ក៏ទ្រង់ព្រះរាជសារមានត្រាតាំងអង្គព្រហ្ម ជាសេ្តចត្រាញ់មួយអង្គជាធំក្នុង ស្រុកនោះ ហើយដោយហេតុអង្គព្រហ្មជាសេ្តច ជាមេបានៅស្រុកនោះមុនគេ បានជាស្រុកនោះឈ្មោះ ស្រុកបាទី ទនេ្លនោះឈ្មោះទនេ្លបាទី គឺទីរបស់សេ្តចជាបា ពីត្រឹមនោះមក។ លុះអង្គព្រហ្មបានជាសេ្តចត្រាញ់នៅស្រុកនោះហើយ ទ្រង់បានចាត់ឲ្យសាងប្រាសាទពីរ មួយជូនមាតា មួយគង់នៅផ្ទាល់ព្រះអង្គ ហើយទ្រង់ចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផង។ ដំណាក់ឯទៀតនៅកែ្បរប្រាសាទនោះជាទីក្រសាល និងជាទីធ្វើការរាជការផេ្សងៗ តាមមុខក្រសួងនាម៉ឺន សព្វមុខមន្រ្តី។ ទីបរិវេណនៃប្រាសាទទាំងនោះ សព្វថៃ្ងទៅជាវត្តមួយឈ្មោះ វត្តទនេ្លបាទី ជារមណីដ្ឋានមួយ ដែលពួកទេសចរណ៍ច្រើន ចូលចិត្តទៅទស្សនា។

ប្រវត្ដិតាព្រហ្ម

ប្រវត្ដិតាព្រហ្ម
យើងតែងតែលឺសូរឈ្មោះតាព្រហ្មជាញឹកញាប់ នៅក្នុងវប្បធម៌ និង អរិយធម៌ខ្មែរ ហើយប្រាសាទខ្មែរមួយចំនួន ក៏មាន ឈ្មោះ ជាប្រាសាទតាព្រហ្មដែរ។ តាមពិត តាព្រហ្មនេះ មិនមែនជាព្រះអាទិទេព នៅក្នុងព្រហ្មញ្ញសាសនានោះទេ នៅក្នុងពង្សាវតារខ្មែរយើងអាចកត់សំគាល់ឃើញមាន តួអង្គតាព្រហ្មដល់ទៅពីរ មួយគឺតាព្រហ្មណ៍ រឺ អង្គព្រហ្មណ៍ ព្រះរាជបុត្រព្រះកេតុមាលា និង មួយទៀតគឺ តាព្រហ្មឈ្មួញគោ ដែលជាព្រះមហាក្សត្រក្នុងសម័យក្រោយ។

នៅក្នុងសៀភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៥ ក្រោមចំនងជើង រឿងតាព្រហ្មនៅវត្ដនគរបាជ័យ នៅខេត្ដកំពុងចាម
គេមាននិយាយចែងចងមកថា បុរសម្នាក់ឈ្មោះព្រហ្ម ជាកូនស្ដេចក្រាញ់ ក្រោយដែលបានបែកចេញអំពីអូវពុកម្ដាយ
ទៅរៀនសូត្រស្រុកចិន អស់រយពេល៣ឆ្នាំមក ហើយកាលបើបានវិលត្រលប់មកស្រុកកំនើតវិញ បានមកស្រលាញ់
រៀបការរួមរស់នៅជាមួយ និងម្ដាយបង្កើត។

អំពីអង្គព្រហ្ម
កាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលាបានធ្វើដំនើរតាមទន្លេ ចេញក្បួនទូកពីព្រះមហានគរ យាងទៅក្រសាលក្នុងភូមិ
ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងខេត្ដទន្លេបាទី ។ ចៅហ្វាយខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួង បាននាំគ្នារៀបចំសង់ ដំនាក់ថ្វាយព្រះអង្គ នៅជាប់មាត់ទន្លេបាទី អ្នកតូចអ្នកធំជិតឆ្ងាយ មានទាំងសេដ្ឋី មានទាំងប្រជាពលរដ្ឋប្រុសស្រី ក្មេងចា
ស់បាននាំគ្នាយកដង្វាយសួយសារអាករមកថ្វាយ និង គាល់ព្រះអង្គ ក្នុងចំនោមនោះ នាងពៅ បុត្រីមហាសេដ្ឋី ក៏បានធ្វើ
ដំនើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូបឆោមលោមពណ៌សម្ជស្សសមស្អាតស្រស់ល្អល្អះ លើសផុតនារីទាំងពួង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏រំភើបចាប់ចិត្ដស្នេហា និយាយផ្ដោះផ្ដងសាកសង
អិតរុញរា។ ចំនែកសេដ្ឋីជាអូវពុកម្ដាយ កាលបើយល់ឃើញជាក់ច្បាស់ថា ស្ដេចបានចាប់ចិត្ដស្រលាញ់បេតីកូនក្រមុំ របស់ខ្លួនហើយ មានសេចក្ដីរីករាយសោមនស្សអិតអុបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះមហា
ក្សត្រ ទុកអោយធ្វើជាភិលៀងបំរើព្រះអង្គតាមតែព្រះហរិទ័យ។ ព្រះកេតុមាលាបានរស់នៅជាមួយនាងពៅ អស់ជា
ច្រើនខែរហូតទាល់តែព្រះនាងទ្រង់គភ៌។ ថ្ងៃមួយ ព្រះអង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញ ដោយនឹកអាណិត អាសូរដល់មាតាបិតាក្មេកដែលកាន់តែចាស់ជរា ព្រកេតុមាលាមិនដាច់ចិត្ដនាំនាងពៅទៅមហានគរជាមួយទេ ម្យ៉ាងវិញទៀត នាងពៅទ្រង់គភ៌ផង ដែលជាហេតុនាំមកនូវផលវិបាកផ្សេងៗ ក្នុងការធ្វើដំនើរ។ មុននឹងចេញដំនើរ ព្រះអង្គបានប្រទានទ្រព្យធនជាច្រើនដល់អូវពុកក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះអង្គបានដោះព្រះទំរង់មួយវង់ពីម្រាមដៃ ប្រទានហុយទៅអោយ ទុកជាចំនងដៃ និងភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែលនឹងត្រូវប្រសូត្រ។

ឆ្នាំជូត នាងពៅប្រសូត្រ បានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថាអង្គព្រហ្ម។ ឈ្មោះអង្គព្រហ្មមាននៅតែក្នុង
ពង្សាវតារសំដេចវាំងជួនមួយតែប៉ុណ្ណោះ រីអែពង្សាវតារអែទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុ
ចនេះទេ។

ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់ មិនបានយល់ស្របចុះសំរុងគ្នាទេ។ អែកសារនិមួយៗ សុទ្ធ
តែកត់ត្រាប្រវត្ដិផ្សេងៗខុសអំពីគ្នា ពង្សាវតារសំដេចវាំងជួនបានបញ្ជាក់ថា ព្រះកេតុមាលា និង ព្រះនាងពិនសុវណ្ណបាន
បុត្រច្បងមួយឈ្មោះ ទេវង្សកុមារ អង្គព្រហ្មជាបុត្រទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះកេតុមាលា ជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោសុមកេស្សរា ដែលបានប្រសូត្រក្នុងឆ្នាំម្សាញ់។

កាលនោះ អាយុបាន២១ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាងពៅ ដើម្បីសុំធ្វើដំនើរទៅព្រះម
ហានគរ រកចូលជួបព្រះបិតា។ នាងពៅជាម្ដាយបានយល់ព្រមទៅតាមបំនងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេ
តុមាលាទុកប្រគល់អោយកូន សំរាប់ធ្វើជាសាក្ខីភាពបញ្ជាក់ថា អង្គព្រហ្មជាកូនព្រះមហាក្សត្រពិតមែន។ ក្រាបថ្វាយ
បង្គំលាម្ដាយស្រេចហើយកាលណា អង្គព្រហ្ម, ដោយមានអ្នកបំរើ ៩នាក់ហែហមអមដំនើរផង នាំគ្នាជិះសេះ ធ្វើដំនើរ
សំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្មបានចូលទៅគាល់បិតា ហើយរៀបរាប់គ្រប់អស់ហេតុ
ផល និង គ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសន្ដាប់តាមដំនើរ។ ទ្រង់ជ្រាបអស់សេចក្ដី ព្រះមហាក្សត្រ គ្មានក្ដី
មន្ទិលសង្ស័យអ្វីឡើយ។ ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួកសេនា អាមាត្យរៀបចំសា
ងប្រាសាទមួយយ៉ាងល្អប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារសំដេចវាំងជួន គឺប្រាសាទ
អង្គព្រហ្ម ដែលបន្ទាប់មកក្លាយទៅជាប្រាសាទតាព្រហ្មរហូតដល់សព្វថ្ងៃ។ ចំនែកអែអង្គព្រហ្មវិញ ជាមួយនិងបងព្រះ
ទេវង្ស និងប្អូនព្រះទេវេស ព្រះអង្គនៅបំរើបិតា ជារៀងរាល់ថ្ងៃ អិតបីហ៊ានធ្វេសប្រហែសឡើយ។

ថ្ងៃមួយ, ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រទេវង្ស និង ព្រះទេវេស សុទ្ធតែមាន
ម្ដាយក្រុមគ្រួសារនៅក្បែរជុំជិតគួរអោយកក់ក្ដៅសប្បាយរីករាយណាស់ លើកលែងតែអង្គព្រហ្ម ដែលនៅកំព្រាដាច់
ស្រយាលឆ្ងាយអំពីម្ដាយ និង ក្រុមគ្រួសារញាតិសន្ដាន គិតឃើញដូច្នេះ ព្រះកេតុមាលាក៏សំរេចចិត្ដ តែងតាំងអង្គព្រហ្ម ជាព្រះវង្សអន្តិកចៅហ្វាខេត្ដបាទី។ ដូច្នេះអង្គព្រហ្មនិងមានអោកាសវេលា ថែរទាំទំនុកបំរុងម្ដាយផង គឺនៅឆ្នាំមមី
ក្នុងព.ស ៩២៦ ត្រូវជាគ.ស៣៨២ កាលនោះអង្គព្រហ្មបានអាយុ៣១ឆ្នាំ។

អង្គព្រហ្ម, បានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយត្រជាក់ត្រជុំ។ ព្រះអង្គបានកសាង
សង់ប្រាសាទមួយអំពីថ្ម នៅនាមាត់ទន្លេបាទី ផ្នែកខាងត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិច ព្រះអង្គ បានសាងប្រាសាទមួយទៀតសំរាប់ថ្វាយដល់ម្ដាយព្រះអង្គ គឺ នាងពៅ ដើម្បីទុកធ្វើជាកន្លែងសក្ការៈ គោរពបូជា។ រហូត
មកដល់សព្វថ្ងៃ នៅស្រុកទន្លេបាទីក្នុងខេត្ដតាកែវ ប្រាសាទអង្គព្រហ្ម បានក្លាយឈ្មោះទៅជាប្រាសាទតាព្រហ្ម ហើយ ប្រាសាទនាងពៅ ទៅជាប្រាសាទយាយពៅ។

ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេងនិទានដែលគេធ្លាប់បានកត់ត្រា
ទុកមកដែរ។ រឿងព្រេងនិទាននេះបានដំនាលថា កាលនោះ, ថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេត្ដ ទន្លេបាទី។ នៅទីនោះ មាននារីក្រមុំម្នាក់ឈ្មោះនាងខ្មៅ ខ្លាំងពូកែខាងបោកចំបាប់។ នាងបានប្រកាសថាសុខចិត្ដយកមក ធ្វើជាប្ដី បុរសណាដែលមានសមត្ថភាពអាចយកជ័យជំនះលើនាងបាន។ ដឹងលឺសូរដូច្នោះ ព្រះមហាក្សត្រខ្មែរ ព្រះកេតុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់និងនាងខ្មៅ នាងខ្មៅ មិនអាចយកឈ្នះលើព្រះអង្គបានឡើយ។ នៅទីបំផុត នាងសុខចិត្ដចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើព្រះអង្គរៀងដរាបមក។ ជាមួយនិង ព្រះកេតុមាលា ព្រះនាងខ្មៅបានព្រះរាជបុត្រមួយអង្គព្រះនាមព្រហ្មកុមារ។

ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរ ដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញនៅតាម ដងមាត់ទន្លេបាទី, ព្រះអង្គបានជួបនិងនាងពៅ កូនក្រមុំសេដ្ឋី ដែលមានសម្ជស្សសំរស់បំព្រង សែនសមស្អាតល្អឥតខ្ចោះ នឹង រកនារីអែណាមកប្រៀបផ្ទឹមប្រដូចមិនបានឡើយ ព្រះអង្គក្រលេកឃើញភ្លាម ក៏ចាប់ចិត្ដប្រតិព័ទ្ធស្នេហាមួយរំពេច អិតមានបង្អង់អោយខាតពេលយូរ ព្រះអង្គបានចាត់អោយចាស់ទុំចូលស្ដីដន្ដឹង ស្នើសុំរៀបចំអភិសេកជាមួយនាងពៅ តាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។

ប៉ុន្ដែបើតាមការនិទាន ដែលមានតៗគ្នាមក គេបានដឹងថាកាលនោះ, ស្នេហារវាងព្រះព្រហ្មកុមារ និង នាងពៅមិនមាន
បានសំរេចដោយងាយៗនោះទេ គឺមានលក្ខណ្ឌមួយដែលកំនត់ អោយមានការប្រកួតប្រជែងគ្នាជាមុនសិន រវាងអង្គព្រហ្ម និង នាងពៅ ក្រុមបុរសរបស់អង្គព្រហ្ម និង ក្រុមនារីរបស់នាងពៅ ត្រូវនាំងគ្នាប្រណាំងសង់ប្រាសាទមួយ អោយហើយ ក្នុងរយៈពេលតែមួយយប់មុនថ្ងៃរះ។ គឺត្រូវអោយហើយចប់នៅពេលណាដែលផ្កាយព្រឹករះ។

ពេលទៀបជិតភ្លឺ តែផ្កាយព្រឹកមិនទាន់រះទេ ក្រុមស្រ្ដីបានប្រើល្បិច បង្ហូតភ្លើងគោមបញ្ឆោតធ្វើអោយមើពីចំងាយ
ឃើញជាក់ជាផ្កាយព្រឹក។ ឃើញដូច្នេះ ក្រុមបុរសដែលស្ថិតនៅក្រោមបញ្ជារបស់អង្គព្រហ្ម ក៏នាំគ្នាឈប់សំរាក លែង
សង់ប្រាសាទតទៅទៀត។ ចំនែកខាងនាងពៅវិញ គេនៅតែនាំគ្នាខំប្រឹងប្រែងបន្ដការសង់ប្រាសាទរហូតទាស់តែហើយ។ ត្រង់នេះហើយ ដែលចាស់ៗតែងតែនិយាយពោលតៗគ្នាមកដល់សព្វថ្ងៃថា ដោយសារបុព្វហេតុនេះ ទើបបានជា
យើងឃើញប្រាសាទតាព្រហ្មសង់មិនទាន់ហើយ មានដុំថ្ម នៅគរពាសវាលពាសកាល គឺមានតែប្រាសាទយាយពៅទេ
ដែលបានសង់ហើយ ចប់ស្រេចបាច់ដោយត្រឹមត្រូវ។

ភ្នំប្រុសភ្នំស្រី

បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅខេត្តកំពង់ចាម តាមផ្លូវជាតិលេខ៧ ទៅដល់គោលគីឡូម៉ែត្រទី១១៦ហើយ ចោលភែ្នកទៅទិសឥសាន ដែលនៅខាងឆេ្វងដៃ ចំងាយពីថ្នល់ជាតិទៅប្រមាណ១គីឡូម៉ែត្រ យើងនិងឃើញភ្នំពីរ នៅទន្ទឹមគ្នា មួយនៅខាងកើតខ្ពស់ មួយនៅខាងលិចទាប ភ្នំខ្ពស់ឈ្មោះភ្នំស្រី ឯភ្នំទាបឈ្មោះភ្នំប្រុស។

រឿងព្រេងប្រចាំភ្នំនេះមានដូចតទៅ ៖

កាលពីព្រេងនាយ មានសេ្តចស្រីមួយព្រះអង្គព្រះនាម ស្រីអយុធ្យា សោយរាជ្យនៅនគរខែ្មរ។ ដោយព្រះនាងជាសេ្តចសោយរាជ្យ គ្មានបុរសណាមួយហ៊ានដណ្តឹងយកជាភរិយាឡើយ។ ម៉្លោះហើយព្រះនាងរកដណ្តឹងបុរសដ៏មានរូបជាទីគាប់ព្រះទ័យមកធ្វើជាព្រះស្វាមីវិញ ហើយដោយហេតុព្រះរាជិនី ស្រីអយុធ្យាដណ្តឹងប្រុសជាព្រះស្វាមីដូច្នោះ ស្រីៗដែលនៅក្រោមព្រះរាជឱវាទ ក៏ដណ្តឹងប្រុសៗធ្វើជាស្វាមីតាមដែរ។

ក្នុងរជ្ជកាលនោះមុខគួរឲ្យវេទនានឹងស្រីខ្លះ ដែលមានរូបអន់ៗទៅរកដណ្តឹងប្រុសៗ គេនាំគ្នាប្រកែកមិនយក គេរើសតែស្រីៗមានរូបល្អៗ ទើបយកធ្វើជាភរិយា។ ធ្វើដូចេ្នះអស់មួយរាជ្យសេ្តចស្រីនេះ។ លុះមកដល់រាជ្យសេ្តច ក្រោយៗទៀត ពួកស្រីៗជំនុំគ្នាថា �ឥឡូវនេះដូចជាមិនសមសោះ ខ្លួនយើងជាស្រីហើយដើរដណ្តឹងប្រុសៗ ធ្វើជាប្តី ដូចេ្នះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំ ភ្នាល់ជាមួយនិងពួកប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំ មួយភ្នាល់គ្នា។ បើប្រុសៗចាញ់យើងត្រូវឲ្យប្រុសៗដណ្តឹងយើងជាស្រីវិញ" ។ លុះគិតដូចេ្នះហើយ ក៏នាំគ្នាទៅបបួល ពួកប្រុសៗធ្វើភ្នំ ចុះខសន្យាភ្នាល់គ្នាដូចពោលមក ហើយគេក៏បានចាត់មេកំណែន កេណ្ឌមនុស្សស្រីឲ្យបានច្រើន ខាងប្រុសមានមេកំណែន ខាងប្រុសដើរកេណ្ឌ ខាងស្រីមានមេកំណែន ខាងស្រីដើរកេណ្ឌ។ លុះកេណ្ឌបានគ្នាច្រើន គ្រប់ចំនួនខាងប្រុស-ខាងស្រីរួចហើយ ក៏និយាយនិងគ្នាថា �យើងទាំងអស់ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ ទើបឈប់ទាំងអស់គ្នា។ បើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេ�។ គិតព្រមគ្នាដូចេ្នះហើយ ក៏នាំគ្នាជញ្ជូនដីរែកទូលតាម ថាមភាពរៀងៗខ្លួនទៅ។

ពេលនោះជាពេលរាត្រី ពួកស្រីៗមានប្រាជ្ញាជញ្ជូនដីអស់វេលាបីបួនម៉ោង ក៏នាំគ្នាបង្អូតគោមតូចមួយយ៉ាងខ្ពស់ នៅជ្រុងឥសានភ្នំ។ ពួកប្រុសៗក្រេឡកមើលទៅលើ ឃើញគោមដែលស្រីបង្អូតនិងឬស្សីមួយដើមនោះ ស្មានថាផ្កាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការ នាំគ្នានិន្រ្ទាលក់អស់ទៅគ្មានសល់ម្នាក់។ ពួកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ មែនទែនទើបឈប់។ ដល់មាន់រងាវកឺតប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹករះក៏លាន់មាត់ថា �យើងទាំងអស់គ្នាខុសហើយ។ ផ្កាយព្រឹកមែនទែនទើបតែនិងរះសោះ�។ ហើយនាំគ្នាក្រេឡកមើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួន ក៏មានសេចក្តីអៀន អន់ក្នុងចិត្តដោយចាញ់កលស្រីៗ។ តាំងពីកាលនោះមកប្រុសៗក៏ដណ្តឹងស្រីៗធ្វើជាភរិយាដរាបដល់សព្វថៃ្ងនេះ។

ប្រវត្តិព្រះថោង

ព្រះថោងនិងនាងនាគ បានមានព្រះរាបុត្រាបុត្រីជាច្រើនដែលទទួលការតែងតាំងអោយមានឋានន្ដរសក្ដិ និងមាន កតព្វកិច្ចរៀងៗខ្លួន អោយទៅត្រួត្រាស្រុកនគរប្រទេសផ្សេងៗ
* ព្រះវិរោជ, បុត្រច្បង ទទួលមុខងារ ជាមហាអុបរាជ
* ព្រះហរិរាជ, ជាកែវហ្វារ
* ព្រះបរមន្ទិរាជ ត្រូវទៅគ្រប់គ្រងស្រុកមង្គលបូរី
* ព្រះឧទ័យរាជា, ស្រុកធនបូរី
* ព្រះនរិន្ទរាជា, ស្រុកសាវាងបូរី
* ព្រះវិជៀនរាជ, ស្រុកគំដែងបូរី
* ព្រះសាហរាជ, ស្រុកបូរីរ៉ាម
* ព្រះភិរុណរាជ, ស្រុកបស្ចឹមបូរី
* ព្រះពិជិតរាជ, ស្រុកពិជិតបូរី
* ព្រះសុវណ្ណរាជ, ស្រុកសុវណ្ណលោក
* និង ព្រះពិពិតរាជ, ស្រុកពិស្នុលោក។
ព្រះថោង ព្រះបាទកុមេរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន៧៧ឆ្នាំ។ ព្រះអង្គបានចូលទីវង្គត នៅឆ្នាំរកា
ក្នុងព្រះជន្ម ១២២ព្រះវស្សា។

កំណត់
១) ប្រវត្ដិព្រះថោងនាង និងទំនៀមទំលាប់ បានផ្តិតជាប់គ្នាជានិច្ច ក្នុងប្រវត្ដិសង្គមជាតិខ្មែរ។ ទោះក្រោយៗមក ខ្មែរ មិនបានដឹង មិនបានយល់ក៏ដោយ ក៏ខ្មែរនៅគោរព និងអនុវត្ដ លុះទៅតាមប្រពៃណី ពេញលក្ខណៈដែរ ដូចជា នៅក្នុង ពិធីរៀបអាពាហ៍ពិពាហ៍ មង្គលការ គឺគេរក្សាទំនៀមទំលាប់នេះ តាំងពីសម្លៀកបំពាក់ របៀបរៀបចំ ចំរៀងភ្លេងតន្រ្ដី រហូតដល់ គ្រប់ពិធី មានសូត្រមន្ដព្រះបរិត្ដ ពិធីសែនព្រេន បួងសួងបន់ស្រន់ អញ្ជើញឥន្រ្ទព្រហ្ម ទេពតា អារុក្ខអារក្ស អ្នកតា និងវិញ្ញាណសក្តិសិទ្ធិ អោយមកចងដៃនិងជូនពរជ័យ សព្វសាធុការ បាចផ្កាស្លា កូនកម្លោះក្រមុំ ព្រមទាំងពិធី តោងស្បៃកូនក្រមុំ ជាដើម៘។ ឯបទភ្លេងចំរៀងទាំងអំបាលប៉ុន្មាន សុទ្ធតែរំលឹកពីឈ្មោះ ព្រះថោងនាងនាគ ជាហូរហែ ឥតមានចន្លោះ។ ឯគ្រឿងតូរ្យដន្រ្ដីខ្លះ ដូចជាតាខេ មានរូបរាងដូចក្រពើ ឬ ត្រកួត។ ចំែណកក្រឡាហូល ឬខៀន ដែលកូនក្រមុំ ស្លៀកពាក់លំអកាយនោះ គឺហូលមានក្រឡាជាស្រកានាគ ដូចសំលៀកពស្រ្តា របស់នាងនាគ ដែលជា មហេសី របស់ព្រះថោងនោះឡើយ។

ដូច្នេះ នៅក្នុងទស្សនៈខ្មែរ ព្រះថោងនាងនាគ បានក្លាយទៅជានិមិត្ដរូប នៃការបង្កបង្កើតក្រុមគ្រួសារ កូនចៅ បន្ដវង្សក្រកូល ដ៏សំបូរសប្បាយ។ ែបរមកផ្នែកអក្សរសាស្រ្ដវិញ យើងសង្កេតឃើញ មានរឿងព្រេងច្រើនណាស់ ដែល ដំណាលរៀបរាប់និទានអំពីក្រពើ ឬត្រកួត ព្រះថោង ដែលជាជីតារបស់ខ្មែរយើងនេះ។ រឿងព្រេងដែលនិទាន អំពីក្រពើ មានវត្ដមាននៅគ្រប់ទិសទី ក្នុងគ្រប់ខេត្ដខ័ណ្ឌទឹកដីខ្មែរ ប៉ុន្ដែរូបភាពក្រពើ ត្រូវបានខ្មែរជំនាន់ថ្មី យល់ច្រលំជាតំណាង រូបភាពអាក្រក់ តំណាងមនុស្សអកតញ្ញូ រមិលគុណ ពីព្រោះ គេតែងនិយម និយាយជាប់មាត់ ថា "អាក្រពើវង្វេងបឹង"។
បើយើងចាប់វិភាគសាជាថ្មី នោះយើងឃើញថា គេចង់ចង្អុលបញ្ជាក់ទៅលើខ្មែរ ដែលភ្លេចដើមកំណើតខ្លួនជាខ្មែរ ភ្លេចស្រុកកំណើត ភ្លេចមុខមាត់ព័ណ៌សំបុរខ្លួនជាខ្មែរ ភ្លេចភាសាវប្បធម៌ខ្លួនជាខ្មែរ ហើយយកវប្បធម៌ អរិយធម៌បរទេស ជាត្រីមុខ។ ដូច្នេះ ពាក្យថា ក្រពើ មិនមែនមានន័យថា អាក្រក់នោះទេ ជាពិសេស បើក្រពើនោះ នៅនឹករលឹក នៅស្គាល់គុណបឹង ស្រឡាញ់បឹង ដែលខ្លួនធ្លាប់ស្នាក់អាស្រ័យរស់នៅ។

តាមចំលាក់បូរាណ លើប្រាង្គប្រាសាទនានា គេសង្កេតឃើញមានរូបក្រពើ ឬ ត្រកួត ដែលជាតំណាងព្រលឹងខ្មែរ ជាច្រើនហូរហែ។ រូបក្រពើនោះ ជួនត្រូវគេចាក់កាប់សំលាប់ ជួនជាតួទូកដែលគេនាំគ្នាជិះពីលើ។ បន្ថែមពីលើនោះទៀត នៅតាមព្រះវិហារ ឬ នៅពេលមានមនុស្សធ្វើមរណៈភាព ខ្មែរតែងតែដោត "ទង់ព្រលឹង" ឬ ទង់ក្រពើ ជានិមិត្ដរូប តំណាងព្រះថោង មានន័យថា ព្រះថោងជាព្រលឹងនៃជាតិខ្មែរ ដែលខ្មែរតែងរំលឹក គោរពបូជា ប្រណិបត្ដិ ដោយមិនដឹងប្រវត្តិ។ ឯរូបសំណាកនាងគង្ហីង ឬ នាងធរណី និង ក្រពើនោះ គ្មាននរណា ក្រៅអំពី ព្រះថោងនាងនាគ ឡើយ។ ក្នុងទស្សនៈខ្មែរ យើងទុកនាងគង្ហីង ព្រះធរណីជាព្រះមេ ឬ ជាអ្នកមានគុណ។ សូម្បីតែក្នុងព្រះពុទ្ធសាសនា នៅកម្ពុជា ក៏បានបញ្ចូលព្រះនាងនាគ ឬ នាងគង្ហីង និងក្រពើ ក្នុងជំនឿសាសនា ក្នុងការគោរពជាតួអង្គ ការពារ ព្រះពុទ្ធ ដើម្បីផ្ចាញ់មារដែរ។

២) រីឯទឹកដីខ្មែរវិញ កាលជំនាន់ព្រះថោង ក៏មានវិសាលភាពទូលំទូលាយ ដោយមានជនជាតិសាសន៍ផ្សេងៗ ពីប្រទេសជិតឆ្ងាយ បាននាំគ្នាមករស់នៅកុះករ ក្សេមក្សាន្ដ សុខសន្ដិភាព និងសំបូរសប្បាយ។ ការរៀបចំស្រុកទេស អោយមានរចនាសម្ព័ន្ធ ក៏ចាប់ផ្ដើមជាបន្តបន្ទាប់ដែរ។ ព្រះពុទ្ធសាសនាក៏បានចូលជ្រួតជ្រាប មានប្រជាពលរដ្ឋ គោរព កាន់យក ពេញនគរ។ មិនតែប៉ុណ្ណោះ ព្រះបាទកុមរាជធ្លាប់បានធ្វើសារ ថ្វាយទៅស្ដេចកោះសេរីលង្កា សុំអោយព្រះអង្គ ចម្លងព្រះត្រៃបិដក និងធម្មវិន័យព្រះពុទ្ធសាសនា មកចែកចាយនៅប្រទេសខ្មែរ។ ពេលនោះ អ្នកប្រាជ្ញព្រាហ្មណ៍ ឈ្មោះ ប្រទេសរាជ ត្រូវបានស្ដេចកោះសេរីលង្កា បញ្ជូនអោយមក ជួយរៀបចំកិច្ចការទឹកដី នគរគោកធ្លក។

៣) ឯកសារខ្មែរមួយចំនួន លើកលែងតែពង្សាវតារសម្តេចវាំងជួនចេញ បានកត់ត្រាថា ព្រះថោង ឬព្រះបាទកុមេរាជ និង ព្រះបាទទេវង្សអស្ចារ្យ ជាតួអង្គ ព្រះមហាក្សត្រខ្មែរតែមួយ។

៤ -ព្រះថោង ឬព្រះបាទកុមេរាជ ក៏ជាព្រះបាទហ៊ុនទៀនដែរ។ កាលនោះ ក្នុងសតវត្សទី៣ នៃគ្រិស្ដសាសនា អ្នកដំណើរចិនម្នាក់ឈ្មោះក្វាន់តៃ សរសេរថា ស្ដេចឥណ្ឌាមួយព្រះអង្គព្រះនាមហ៊ុនទៀន បានធ្វើដំណើរតាមសំពៅ ទៅនគរហ្វូណន (ជាឈ្មោះដែលចិនហៅប្រទេសខ្មែរ) ហើយបានច្បាំងឈ្នះ ព្រះនាងលីវយី ដែលជាស្ដេចស្រីនៅទីនោះ ដោយបាញ់ព្រួញទិព្វ ទំលុះទូកព្រះនាងលីវយី អោយធ្លាយលិចក្នុងទឹក រហូត ព្រះនាងសុំចុះចាញ់។ ចំណែកព្រះបាទ ហ៊ុនទៀន វិញ ក៏បានអភិសេកព្រះនាងលីវយី ជាអគ្គមហេសី សោយរាជសម្បត្ដិ នៅនគរហ្វូណន តរៀងរហូតមក។

៥) បើតាមសិលាចារិក នៅក្នុង ពស៦៥៨ ព្រះមហាក្សត្រខ្មែរទី១ មានព្រះនាម កៅឌិញ្ញ ដូច្នោះព្រះថោង ក៏មានព្រះនាម កៅឌិញ្ញដែរ។ សិលាចារិកនោះ បានបញ្ជាក់ថា ព្រះអង្គ បានទទួលលំពែងមួយជាចំណងដៃ ពីព្រាហ្មណ៍ អសវត្ថាមន សំរាប់យកទៅចោលផ្សង កំណត់ទឹកដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំ នគរគោកធ្លក ដែលជាស្រុកខ្មែរ សព្វថ្ងៃនេះ។ បន្ទាប់មក ព្រះកៅឌិញ្ញ ត្រូវបានរៀបអភិសេកជាមួយព្រះនាងសោមា ដែលត្រូវជាបុត្រីរបស់ភុជង្គនាគ។

ដូច្នេះ, យើងឃើញថា ដើមកំណើតដំបូងរបស់ខ្មែរ មានលក្ខណៈស្រពិចស្រពិលជាច្រើន។ តែអ្វីដែល យើងឃើញមាន សេសសល់ ជាទំនៀមទំលាប់ ប្រពៃណី អក្សរសាស្រ្ដ, និង ជារូបចំលាក់ គង់វង្ស រហូតមកដល់សព្វថ្ងៃ គឺព្រះថោងនាងនាគ ដែលជានិមិត្ដរូបនៃគ្រួសារវង្សត្រកូល ក្សេក្សាន្តសុភមង្គល ក្នុងប្រទេសខ្មែរ។

ភ្នំនាងកង្រី

នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំមួយខ្ពស់ជាងគេ មើលពីចំងាយទៅឃើញដូចមនុស្សដេកផ្កាប់មុខសណ្តូកខ្លួន។ ភ្នំនោះឈ្មោះភ្នំកង្រី នៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែបែ្លកជាងគេនៅត្រង់ចងេ្កះភ្នំនោះ មានម្អមដុះច្រើនណែនតាន់តាប់។ អ្នកស្រុកនៅជុំវិញនោះ គេមិនបរិភោគម្អមនោះទេ ព្រោះគេលឺចាស់ៗ ដំណាលថា ម្អមនោះកើតពីរោមនាងកង្រី យក្ខិនី ជាមហេសីព្រះពុទ្ធិសែន ហើយគេសន្មត់ថា ម្អមនោះជារោមយោនី នៃនាងកង្រីនោះឯង។ មិនតែប៉ុណ្ណោះនៅលើជើងភ្នំនោះ មានត្បាល់ថ្មមួយធំតាំងពីបុរាណមកមិនដឹងជានរណាសាងទេ។ ពួកជនអ្នកឡើងដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនគ្រុនចាញ់ ហើយនិងបានសុខ សប្បាយ (នេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាល)

រឿងភ្នំនាងកង្រីមានសេចក្តីសងេ្ខបដូចតទៅនេះ៖

កាលពីព្រេងនាយមានសេដ្ឋីម្នាក់នៅនគរមួយ ជាមនុស្សឥតកូនបាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយ។ ក្រោយពីបន់ ប្រពន្ធក៏មានកូនដល់ទៅ១២នាក់ សុទ្ធតែស្រី។ លុះបានកូនហើយ សេដ្ឋីធ្លាក់ខ្លួនជាអ្នកទ័លក្រ រកអាហារចិញ្ចឹមកូនគ្មាន ក៏បរទេសដឹកកូនទាំង១២នាក់ ទៅប្រោសចោលក្នុងព្រៃជ្រៅមួយ។ ក្រោយពីឪពុកេប្រាសចោល កូនទាំង១២នាក់ក៏នាំគ្នាដើរទៅក្នុងព្រៃដល់នគរមួយ ជានគរយក្សស្រីឈ្មោះ នាង សន្ធមារ។ យក្សស្រីនោះមានកូនស្រីមួយឈ្មោះនាងកង្រី។ នាងសន្ធមាបានឃើញនាងទាំង១២នាក់ ក៏តំណែងខ្លួន ជាមនុស្សស្រី នាំយកនាងទាំងនោះទៅទុកក្នុងប្រាសាទរបស់ខ្លួនឲ្យបំរើនាងកង្រីជាកូន។

កាលនាងទាំង១២នាក់ដឹងថា នគរនោះជានគរយក្ស នាងសន្ធមាជាយក្ខិនីហើយ ក៏នាំគ្នារត់ចេញ។ នាងសន្ធមារ បានតាមរកទៅឃើញ នាងទាំង១២ជាមហេសីព្រះបាទរថសិទ្ធិ នៅនគរមនុស្ស ក៏តំណែងខ្លួនជាស្រីក្រមុំបានធ្វើជា មហេសីព្រះបាទរថសិទ្ធិនោះដែរ ហើយនាងសន្ធមារធ្វើពុទ្ធជាឈឺធ្ងន់ ញុះញង់ពេទ្យឲ្យទូលព្រះបាទរថសិទ្ធិ ឲ្យឆ្កៀលភែ្នកនាងទាំង១២មកធ្វើជា ថ្នាំព្យាបាលរោគខ្លួន និងឲ្យយកនាងទាំង១២នាក់ដែលមានគភ៌គ្រប់គ្នា ទៅទុកក្នុងរណ្តៅ មួយជាមួយគ្នាបង្អត់អាហារ ហើយអោយយកគ្រាប់ភែ្នកនាងទាំង១២នាក់ទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួន ឲ្យនាង កង្រីជាកូនថែរក្សា។ បណ្តានាងទាំង១២នាក់នោះ នាងបងៗ១១នាក់ ត្រូវគេឆ្កៀលភែ្នកទាំងសងខាង ឯនាងពៅត្រូវគេឆ្កៀលតែម្ខាង ដោយមកពីជាតិមុននាងពៅឆ្កៀលភែ្នកត្រីតែម្ខាងដែរ។ នាងទាំង១២ដែលមានគភ៌នោះ មានពៅបានព្រះពោធិ៏សាត់ មកចាប់ផៃ្ទ។ វេលានាងបងៗកើតកូនមកភ្លាម គេហែកកូនចែកសាច់គ្នាស៊ីអស់។ ចំណែកនាងពៅ កើតកូនមកឲ្យឈ្មោះ ថា ពុទ្ធិសែន ហើយលាក់ទុកមិនឲ្យនាងបងៗដឹងទេ។ ចំណេរកាលខាងក្រោយមក វេលាពុទ្ធិសែនធំពេញជំទង់ឡើង នាងសន្ធិមារ ដឹងថាជាកូននាងទី១២ ក៏ប្រើឲ្យជិះសេះ នាំសំបុត្រទៅឲ្យនាងកង្រី ដោយដាក់សេចក្តីថា "បើពុទ្ធិសែនមកដល់យប់ ឲ្យស៊ីទាំងយប់ ដល់ថៃ្ងឲ្យស៊ីទាំងថៃ្ង" ។ តែជាភ័ព្វរបស់ពុទ្ធិសែន នៅពេលជិះសេះទៅដល់ពាក់កណ្តាលព្រៃ មហាឫស្សីបានឃើញពុទ្ធិសែនកំពុងផ្ទុំលក់ និងឃើញសំបុត្រដែលចងនៅសេះ ក៏ហែកសំបុត្រនោះចោល ហើយសរសេរសំបុត្រជាថ្មីថា "បើពុទ្ធិសែន មកដល់យប់ ឲ្យរៀបការទាំងយប់ បើដល់ថៃ្ងរៀបការទាំងថៃ្ង ជាមួយនាងជាកូន "។

ពេលដែលពុទ្ធិសែនទៅដល់នគរយក្សនាង កង្រីបានឃើញសំបុត្រក៏រៀបការជាមួយពុទ្ធិសែនភ្លាម។ ព្រះពុទ្ធិសែនបានសោយរាជ្យនគរយក្សមិនយូរប៉ុន្មាន ដោយនាងកង្រីថ្វាយដំណឹងអំពី ប្រស្រីភែ្នកមាតាលោក និងអំពីថ្នាំសំរាប់ដាក់ភែ្នកអោយជាហើយ និង ថ្នាំសំរាប់ បោះទៅកើតជាទឹកសមុទ្រ ជាភ្នំបាន ក៏ទ្រង់លួចរត់ចោលនាងកង្រីទាំងអាធ្រាត។ នាងកង្រីក៏យំសោកស្លាប់នៅ កណ្តាលព្រៃ ហើយពុទ្ធសែនមកដល់នគរវិញដោយសុវត្ថិភាព។ ទ្រង់ដាក់ថ្នាំកែភែ្នកមាតា និងមាតាធំឲ្យជាឡើង ហើយទ្រង់សំលាប់នាងសន្ធមារទៅ ទ្រង់បានសោយរាជ្យជំនួសព្រះបិតា ជាសុខកេ្សមក្សាន្ត រហូតទ្រង់ចូលព្រះទីវង្គត។

វត្តវិហារសួរ

វត្តវិហារសួរ ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិមួយ ឮកិត្តិនាមពេញប្រទេសកម្ពុជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន កាលនេះ អ្នកផងសឹងបានជ្រាបជាច្រើន។ រៀងរាល់ឆ្នាំក្នុងមួយឆ្នាំៗ តែងមានមហាជនរាប់ពាន់នាក់ ទៅបូជា បែរបន់ តាមប្រាថ្នាផេ្សងៗ ទំាងព្រះរាជាព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តី ក៏បានសេ្តចយាង តែងអញ្ជើញទៅបូជាបួងសួង នៅទីនោះដែរ។

វត្តវិហារសួរ មានដើមកំណើតជាព្រះរាជទ្រព្យ ដែលព្រះរាជាបក្សីចាំក្រុងទ្រង់កសាងទុកជាអនុស្សាវរីយ៍ត្រង់ទីដែល តាគហេ កើនព្រះអង្គឡើងឋានសួគ៌ សឹងមានចែងទុកជាប្រវត្តិនៃព្រះវិហារនោះដូចតទៅ: តាមរបារក្សត្រដែលមានចារិកទុកមកក្នុងព្រះរាជវង្សសាវតាប្រទេសកម្ពុជាថា: "វត្តព្រះវិហារសួរ កើតឡើងក្នុង រជ្ជកាលទី១៩ រជ្ជកាលព្រះបាទបក្សីចាំក្រុង ជាព្រះរាជាប្រទេសកម្ពុជា គង់នៅនគរវត្ត ក្នុងព.សរវាង១៥៧២ គ.សរវាង១០២៨ ឬ២៩ ព្រះអង្គបានផ្តើមកសាងទុកជាអនុស្សាវរីយ៍រំលឹកដល់ពេលព្រះអង្គរត់គេចពីកងទ័ព ជាមួយ តាគហេ"។

រឿងរ៉ាវដើមហេតុនាំឲ្យមានរត់គេចពីកងទ័ពនេះ មានដំណាលថា កាលដែលព្រះបាទចក្រពត្រ ព្រះរាជាប្រទេសកម្ពុជា រជ្ជកាលទី១៦ ទ្រង់ព្រះទិវង្គតទៅ បុរសម្នាក់ឈ្មោះដំបងគ្រញូងមានមហិទ្ធិឬទ្ធិខ្លាំងពូកែ បានសោយរាជ្យជា រជ្ជកាលទី១៧ ឡើងឲ្យបង្គាប់ឲ្យធ្វើគុតព្រះរាជវង្សានុវង្សមុន។

កាលនោះមានព្រះម្នាងម្នាក់ទ្រង់ព្រះគ៌តពុំទាន់គ្រប់ខែ ភាសខ្លួនជារាស្រ្តសាមញ្ញចេញទៅស្រុកក្រៅ សំណាក់ជាមួយ តាគហេ និង យាយលាក់ ជាស្វាមីភរិយា។ លុះព្រះគ៌តគ្រប់ខែ១០ ក៏សម្ភពព្រះរាជបុត្រាមួយព្រះអង្គប្រកបដោយ លក្ខណៈល្អមានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្ត និងបាតព្រះបាទ តាគហេ និង យាយលាក់ ស្រលាញ់ណាស់ ថ្នាក់ថ្នមដូចកូនបង្កើត។

ថៃ្ងមួយតាយាយ និងព្រះម្នាងទៅច្រូតស្រូវ បានផេ្តកព្រះរាជកុមារក្រោមម្លប់ឈើមួយដើម លុះកំដៅថៃ្ងចាំងមក ត្រូវព្រះរាជកុមារ មានបក្សីមួយមកកាងស្លាបក្រុងបាំងពីលើ មិនឲ្យត្រូវថៃ្ង។

តាគហេស្មានថាសត្វចឹកចៅរត់ទៅមើល បក្សីនោះហើរទៅបាត់ទៅ។ តាគហេនឹកសរសើរថា កូននេះមានបុណ្យ អស្ចារ្យណាស់ក៏ថ្វាយព្រះនាមថា "បក្សីចាំក្រុង"។

តមកកាលពីព្រះបាទព្រហ្មកិល (ពញាក្រែក) រជ្ជកាលទី១៨ ទ្រង់សោយរាជ្យឡើងទ្រង់បានជ្រាបទំនាយតាម ពួកហោរាទាយថា "មានអ្នកមានបុណ្យកើតក្នុងត្រកូលក្សត្រ បានព្រះជន្ម៧ឆ្នាំហើយ ភាសន៍ខ្លួនជាប្រជារាស្រ្តក្នុង អាណាចក្រនេះ អ្នកមានបុណ្យនោះ មានកងចក្រនៅបាតដៃ បាតជើង" ទ្រង់ក៏យកកេ្មងៗអាយុ៧ឆ្នាំ ដែលមាននៅ ក្នុងព្រះនគរទាំងប៉ុន្មានមកផ្តិតដៃនៅលើម្សៅក្នុងចងេ្អរ ដើម្បីទ្រង់ពិនិត្យរកកងចក្រ តាគហេ ភ័យក៏ពរបក្សីចាំក្រុងរត់ចេញ។ ព្រះរាជាទ្រង់ចាត់ទ័ពតាមចាប់។

ហេតុតែបុណ្យបរមីបក្សីចាំក្រុង កងទ័ពដេញតាមពុំទាន់ រកពុំឃើញ។ តាគហេបានបញ្ជិះបក្សីចាំក្រុងលើស្មា ដើរកាត់ព្រៃទៅផ្ទះគាត់ ដល់ផ្ទះហើយ គាត់ទូលបក្សីចាំក្រុងថា "បាគង់នៅទីនេះចុះ ចាំតាទៅកៀរគោបញ្ចូល ក្រោលសិន"។ ហើយគាត់ចោលដំបងដេញគោ ដំបងបាត់ក្នុងទឹកអូររកពុំឃើញ បានជាអូរនោះឈ្មោះថា "អូរដំបង" នៅក្នុងខេត្តបាត់ដំបងសព្វថៃ្ងនេះ ។

បន្ទាប់ពីនេះ តាគហេ ពរបក្សីចាំក្រុងរត់កាត់ព្រៃទៅដល់ទួលមួយមានដើមរលួសម្លប់ត្រឈៃល្អ ក៏ឈប់សំរាកដេក នៅទីនោះបានជាទីនោះហៅថា "ភូមិរលួស" នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប សព្វថៃ្ងនេះ។ តពីនោះតាគហេ និងបក្សីចាំក្រុង ដោយសារទូក គេឆ្លងកាត់ទីទំនាបទឹក មកដល់ខេត្តជើងព្រៃ កងទ័ពលើកតាម មកជិតទាន់ តាគហេក៏នាំបក្សីចាំក្រុងវេះពួនក្នុងព្រៃ វេលាយប់ព្រៃនោះមានមូសច្រើនបក្សីចាំក្រុងបួងសួងថា "បើខ្ញុំ មានបុណ្យ សូមកុំឲ្យមានមូសនៅទីនេះ" ដោយអនុភាពព្រះរាជកុមារ មូសក៏បាត់អស់ទៅ ទើបទីនោះមានឈ្មោះថា "ទួលគហេ" ក្នុងតំបន់រកាកោង ស្រុកមុខកំពូលខេត្តកណ្តាលសព្វថៃ្ងនេះ។

លុះព្រឹកឡើង តាគហេ ក៏នាំបក្សីចាំក្រុងរត់ទៅទៀត ដល់មាត់ទនេ្លប្រុងនិងឆ្លងទៅត្រើយខាងត្បូងតែរកទូកឆ្លងគ្មាន បក្សីចាំក្រុងផ្សងបារមីថា "បើខ្ញុំត្រូវបានសោយរាជ្យហើយបានទំនុកបំរុងពុទ្ធសាសនាមែន សូមឲ្យដើមរការនៅត្រើយ ខាងជើងកោងទៅដើមល្វានៅត្រោយខាងត្បូងទេរមក" ដើមឈើទាំងពីរនោះក៏កោងទៅទេមក ដូចប្រណិធាន។ តាគហេក៏ពរបក្សីចាំក្រុងឆ្លងតាមឈើទាំងពីរនោះរួចទៅ ដើមទាំងពីរក៏ឡើងដូចដើមវិញ ទើបត្រើយខាងជើងមាន ឈ្មោះថា "រការកោង" នៅស្រុកមុខកំពូល ខេត្តកណ្តាល។

ត្រើយខាងត្បូងមានឈ្មោះថា "ល្វាទេ" នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមសព្វថៃ្ងនេះ។លុះតាគហេនាំរត់ទៅត្រើយខាងត្បូង ដល់ទួលមួយ ប្របឆេ្នរបឹងបានកាប់មែកជ្រៃដោតធ្វើសម្របសំរាប់ស្រប់សំរាក កំលាំងនៅទីនោះ បក្សីចាំក្រុង ក៏និន្រ្ទាលក់ក្រោមម្លប់សម្របនោះ។ កំពុងតែលក់ស្រួល ស្រាប់តែហ្វូងសត្វត្រដក់ រនៀលទង់ ជាច្រើនដែលចុះរកស៊ីក្នុងបឹងនោះ វាផ្អើលអ៊ូរឡើងឭសន្ធឹក ជាខ្លាំង តាគហេឮសព្ទនោះ ស្មានថាកងទ័ព ក៏ស្ទុះតើនព្រះរាជកុមារឡើងសួរថា "នែចៅ! ឭសូរអ្វីខ្លាំងម៉េ្លះ"។ ព្រះរាជកុមារតើនឡើងភ័យណាស់ស្មានថាកងទ័ព ក៏ស្ទុះឡើងមែកជ្រៃ ដែលដោតធ្វើសម្របនោះឈរមើលគ្រប់ទិសទី មិន ឃើញកងទ័ព ឃើញតែសត្វហើរដេរដាស់ក៏បាត់ភ័យទៅវិញ មែកឈើនោះរស់នៅរៀងដរាបមក នៅខាងត្បូងវត្តវិហារសួរ សព្វថៃ្ងនេះ។ លំដាប់ពីនោះ តាគហេនាំបក្សីចាំក្រុងរត់ឆ្លងទនេ្លដោយទូកទៅត្រើយខាងលិច ទៅពួន ក្នុងគុហាភ្នំប្រសិទ្ធិខេត្តសំរោងទងចាស់ ដែលជាស្រុកពញាឭ ខេត្តកណ្តាល សព្វថៃ្ងនេះ។ កងទ័ពតាមទៅបៀតបៀន ពុំបានឡើយ។

លុះព្រះបាទព្រហ្មកិល "ពញាក្រែក" សោយរាជ្យបាន២០ឆ្នាំ ទ្រង់ចូលទីវង្គត់ទៅ នាម៉ឺនសព្វមុខមន្រ្តីដឹងថា បក្សីចាំក្រុង រាជកុមារមានបុណ្យអស្ចារ្យគង់នៅភ្នំប្រសិទ្ធិ៍ក៏អញ្ជើញទ្រង់ មកសោយរាជ្យសម្បត្តិតទៅ។ កាលបើបក្សីចាំក្រុងរាជកុមារបានសោយរាជ្យឡើង ទ្រង់តាំងតាគហេ និង យាយលាក់ ជាព្រះអយ្យកោ ព្រះអយ្យកាធម៌។ ទ្រង់ឲ្យសាងប្រាសាទមួយត្រង់ទីដែលឃើញទង់ជ័យវែងលលៃ នៃកងទ័ពដែលលើកដេញតាម ដំបូងហៅថា "ប្រាសាទលលៃ" ទ្រង់ឲ្យសង់ប្រាសាទមួយត្រង់តាគហេហៅថា បាគងសិន ហៅថា "ប្រាសាទបាគង់" ដែលក្លាយមកជាប្រាសាទបាគង នៅ ខេត្តសៀមរាបសព្វថៃ្ងនេះ។

ទង់ឲ្យសាងប្រាសាទមួយទៀតនៅក្រោល គោរបស់តាគហេ ហៅថា ប្រាសាទបាគោ ខេត្តសៀមរាបសព្វថៃ្ងនេះ ទ្រង់ឲ្យសាងព្រះវិហារមួយ និងព្រះពុទ្ធ បាទមួយនៅអាសន្នទុក្ខ លើកតាម៊ឹងជាចៅហ្វាយស្រុករក្សាទីនោះ។ ទ្រង់ឲ្យសាងវិហារមួយតំកល់ព្រះពុទ្ធបដិមាមួយ ព្រះអង្គត្រង់ទី ដែលដោតមែកជ្រៃធ្វើសម្រប គឺទីដែលតាគហេតើនទ្រង់សួរពីសព្ទហ្វូងសត្វស្មានថាកងទ័ពនោះ ហៅថា "វត្តវិហារសួរ" ទើបមាននាមថា"វត្តវិហារសួរ" ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិដរាបមកដល់សព្វថៃ្ងនេះ។ ឯតាគហេ និង យាយលាក់នោះ លុះចាស់ជរា ទទួលមរណភាពតាមលំដាប់គ្នាទៅព្រះរាជាទ្រង់ឲ្យធ្វើបុណ្យរំលាយ សពហើយទ្រង់ឲ្យយកធាតុតាគហេ នៅបញ្ចុះនៅទីដែលផ្សងមិនឲ្យមានមូស ទើបទីនោះមានឈ្មោះថា "ទួលគហេ" នៅតំបន់រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាលសព្វថៃ្ងនេះ ឯធាតុយាយលាក់ ទ្រង់ឲ្យយកទៅបញ្ចុះនៅ ប្រាសាទបាគោ ក្នុងខេត្តសៀមរាប ព្រោះភូមិនោះជាទីភូមិរបស់គាត់រស់នៅ។

ភ្នំសុពណ៌កាលី

កាលពីព្រេងនាយ មានក្រពើមួយឈ្មោះ "សុពណ៌កាលី " មានខ្លួនធំមហិមា ហើយមានរឹទ្ធិខ្លាំងពូកែណាស់ គ្មានក្រពើណាមួយ អាចប្រលងរឹទ្ធិ ជាមួយវាបានទេ។ សុពណ៏កាលីរស់នៅក្នុងអន្លង់មួយ ឈ្មោះអន្លង់សាលី ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងសម័យនោះ នៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានក្រពើមួយ មួយឈ្មោះ នាងឪរ៉ៃ អាស្រ័យក្នុងទន្លេតូច ត្រង់កំពង់វត្ដមហាលាភ នាងឪរ៉ៃជាក្រពើលោកសង្ឃចិញ្ចឹម។ ពេលលោកនិមន្ដ ទៅបិណ្ឌបាត ក្រពើតែងបញ្ជិះចំលងលោក ទៅត្រើយម្ខាង។ ដល់លោកនិមន្ដត្រលប់មកវិញ ក្រពើនោះ ក៏ចំលងលោកមកវិញជាធម្មតា។ ក្រពើនោះមានមាឌធំណាស់ ក្បាលវាប្រវែងពីរហត្ថ អាចកាលាខ្លួនជាមនុស្សក៏បាន ជាក្រពើក៏បាន។ មានកាលមួយនោះ វាកាលាខ្លួនជាមនុស្ស បានលឺមនុស្សនិយាយគ្នាំ "ក្រពើនាងឪរ៉ៃធំអ្វីប៉ុនហ្នឹង ក្រពើសុពណ៌កាលី នៅអន្លង់សាលី ធំជាងនេះទៅទៀត "។ ក្រពើនាងឪរ៉ៃ បានលឺមនុស្សនិយាយដូច្នោះ នឹកតូចចិត្តណាស់ តែខំនៅស្ងៀម មិនមានប្រតិកម្មអ្វី ចំពោះមនុស្សឡើយ។ ប៉ុន្ដៃថ្ងៃក្រោយមក វាក៏ហែលទៅតាមទន្លេតូច
ដែលមានច្រើន គីឡូម៉ែត្រ សំដៅទៅរកក្រពើសុពណ៏កាលី ដើម្បើប្រលងរឹទ្ធិនឹងគ្នា។ លុះចេញទៅដល់ មាត់ពាមផ្កាម្រេច វាជួបនឹងតាចាស់យាយចាស់ កំពុងចែវទូកឆ្លងទន្លេធំ។ នាឪរ៉ៃគិតថា បើខ្លួនវានៅជាក្រពើ នឹងសុំដោយសារតាយាយនេះ ពុំបានទេ ព្រោះគាត់ខ្លាច។ ដូចនេះ វាគួរនិម្មិតខ្លួនជាលោកនេន ទើបសុំដោយសារគាត់បាន។ គិតហើយវា ក៏និមិ្មតជា លោកនេន ហើយសុំដោយសារ ជាមួយតាយាយបានដូចបំណង។ លោកនេននោះ មិនអោយតាចែវទូកទេ។
នេនប្រាបតា " សូមតាទៅអង្គុយ កាន់ជើងចែវ ខាងក្បាលទូក ហើយទប់ខ្លួនអោយនឹងចុះ"។ ថាហើយលោកនេន
ក្រពើក៏ចែវទូក លឿនបន្ដិចម្ដងៗ យូរៗ ទៅរឹងតែលឿនឡើងៗ ដោយសារនាងឪរ៉ៃ យកកន្ទុយជួយកាយទឹកផ្សំផង អស់ពេលកន្លះថ្ងៃ ទើបទៅដល់កន្លែង របស់ក្រពើសុពណ៌កាលី។ លោកនេនក្រពើសួរតាថា : តើតាឡើងត្រើយ ខាងណា? លោកតាឆ្លើយថា :តាឡើងត្រើយខាងស្ដាំនេះហើយ ។ លុះចូលទៅដល់កំពង់ លោកនេនជួយអូសទូក តាយាយ ឡើងផុតពីទឹក ហើយដាក់ដល់ចិញ្ចើមច្រាំង ចងក្រៀកដោយ ច្រវាក់ជាប់នឹងបង្គោល ព្រោះនាងឪរ៉ៃ គិតថា នៅពេលប្រលងរឹទ្ធិគ្នានឹងមានរលកខ្លាំង ពោរឡើងដល់ចិញ្ចើមច្រាំង បើមិនចងទូកអោយជាប់ មុខជាទូកនោះអណ្ដែតទៅ បាត់មិនខាន។ ពេលរៀបចំរួចហើយ នាងឪរ៉ៃសំដែងរឹទ្ធិយ៉ាងអស្ចារ្យ ដោយបញ្ឈរខ្លួនផុតពីទឹក ធ្វើអោយផ្អើល អស់មនុស្សម្នា មកមើលយ៉ាងត្រៀបត្រា។ ពេលក្រពើទាំងពីរប្រយុទ្ធគ្នា រលកទឹកបោកហូសចិញ្ចើមច្រាំងអស់។ លុះប្រខាំគ្នា យូរៗទៅ ក្រពើនាងឪរ៉ៃមានរឹទ្ធិជាង ខាំត្រូវក្រពើសុពណ៌កាលី ធ្លាយពោះស្លាប់មួយរំពេច ហើយក៏កើតជា ភ្នំមួយហៅ ថា "ភ្នំសុពណ៏កាលី" តាមឈ្មោះក្រពើនោះដល់សព្វថ្ងៃ។ បន្ទាប់ពីប្រយុទ្ធបានជ័យជំនះហើយ ក្រពើនាងឪរ៉ៃក៏ត្រលប់មកលំនៅវិញ។ ក្រោយពីនោះមក ក្រពើនាងតែងបញ្ជិះលោកនេន ឆ្លងទឹករៀងរាល់ថ្ងៃ។ មានថ្ងៃមួយ ក្រពើនាងឪរ៉ៃ ប្រទះក្រពើបច្ចាមិត្តដទៃទៀត ដែលតាមមកបៀតបៀន។ នាងឪរ៉ៃគិតថា ឥលូវនេះគួរទុក លោកនេន នៅកន្លែងណាវិញ។ បើទុកលោកលោក អោយគង់នៅលើខ្នង ក្រែងលោមានគ្រោះថ្នាក់ដល់ជីវិតលោក ។ គិតហើយ នាងឪរ៉ៃក៏លេបលោកនេន ចូលទៅក្នុងពោះខ្លួន ហើយប្រយុទ្ធនឹងក្រពើបច្ចាមិត្ត។ ក្រពើបច្ចាមិត្ត បានប្រយុទ្ធ ចាញ់នាងឪរ៉ៃ ហើយគេចខ្លួនបាត់ទៅ។ លុះប្រយុទ្ធរូចហើយ នាងឪរ៉ៃក៏ខ្ជាក់លោកនេន ចេញពីពោះខ្លួនវិញ តែលោកនេន សុគតក្នុងពោះក្រពើបាត់ទៅហើយ។ ក្រពីនាងឪរ៉ៃកើត សេចក្ដីសោកស្ដាយ ខ្លាំងណាស់ នៅពេលប្រជាជន កំពុងធ្វើបុណ្យ រំលាយសពលោកនេន នាបឪរ៉ៃក៏វារឡើងដេកលើភ្នក់ភ្លើង ដែលកំពុងឆេះពេញអំណាច។ ពេលនោះ ភ្លើងក៏ឆេះក្រពើនាងឪរ៉ៃ រហូតដល់បាត់បង់ជីវិត នៅពេលនោះទៅ។

Human Nature Michael Jackson

Click here for Download and Listen This song


Looking out across the night-time
The city winks a sleepless eye
Hear her voice shake my window
Sweet seducing sighs

Get me out into the night-time
Four walls won't hold me tonight
If this town is just an apple
Then let me take a bite

If they say, why, why? Tell 'em that is human nature
Why, why does he do me that way?
If they say, why, why? Tell 'em that is human nature
Why, why does he do me that way?

Reaching out to touch a stranger
Electric eyes are everywhere
See that girl, she knows I'm watching
She likes the way I stare

If they say, why, why? Tell 'em that is human nature
Why, why does he do me that way?
If they say, why, why? Tell 'em that is human nature
[ From: http://www.elyrics.net/read/m/michael-jackson-lyrics/human-nature-lyrics.html ]
Why, why does he do me that way?
I like livin' this way, I like lovin' this way

Looking out across the morning
The city's heart begins to beat
Reaching out, I touch her shoulder
I'm dreaming of the street

If they say, why, why? Tell 'em that is human nature
Why, why does he do me that way?
If they say, why, why? Ooh, tell 'em
Why, why does he do me that way?

If they say, why, why? Cha cha cha
Why, why does he do me that way?
If they say why, why, why? Ooh, tell 'em
Why, why does he do me that way?

If they say, why, why? Ooh, tell 'em
Why, why does he do me that way?
If they say, why, why? Da da da
Why, why does he do me that way?
I like livin' this way


The breaking news in Cambodia .

 នាពេលបច្ចុបន្នកាលនេះការស្រាវជ្រាវពីដំណឹងពត៌មានជារឿងសំខាន់បំផុតសំរាប់អ្នកដើម្បីអោយអ្នកងាយ
ស្រូលរកពត៌មានគ្រាន់តែចូលមកកាន់គេហទំព័ររបស់ខ្ញុំរូចចុចទៅលើអី្វដែលបានដាក់ខាងក្រោម :




តទៅទំព៌រពត៌មានទាន់ហេតុការណ៌ :

សូមចុចត្រង់នេះដើម្បីទៅកាន់គេហទំព៌រ ដើអំពិល
សូមចុចត្រង់នេះដើម្បីទៅកាន់គេហទំព៌រ កោះសន្តិភាព
សូមចុចត្រង់នេះដើម្បីទៅកាន់គេហទំព៌រ CEN ឬ Cambodia Express News

Rhythm Of The Rain

Listen to the rhythm of the falling rain
Telling me just what a fool I've been
I wish that it would go and let me cry in vain
And let me be alone again
The only girl I care about has gone away
Looking for a brand new start
But little does she know
That when she left that day
Along with her she took my heart
Rain please tell me now does that seem fair
For her to steal my heart away when she don't care
I can't love another when my hearts somewhere far away
The only girl I care about has gone away
Looking for a brand new start
But little does she know that when she left that day
Along with her she took my heart
[Instrumental Interlude]
Rain won't you tell her that I love her so
Please ask the sun to set her heart aglow
Rain in her heart and let the love we knew start to grow
Listen to the rhythm of the falling rain
Telling me just what a fool I've been
I wish that it would go and let me cry in vain
And let me be alone again
Oh, listen to the falling rain
Pitter pater, pitter pater
Oh, oh, oh, listen to the falling rain
Pitter pater, pitter pater

Comment Back