Ads 468x60px

សូមស្វាគមន៌ មកកាន់គេហទំព័រ របស់ខ្ញុំ រីករាយទាំងអស់គ្នានូវការចែករំលែក

Friday, August 5, 2011

កំណាប

គុណមួយរយសំពៅ ទោសមួយចូលទៅរលាយបាត់អស់
គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ
គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ ។

សម្លាប់តាមកាល ប្រហាតាមពេល
គេវាយឲ្យឈប់ គេឈប់ឲ្យវាយ
អ្នកខ្លាំងខ្លាណាស់ណា ប្រហាដោយស្រី
ចាប់ចោរឲ្យមានសាក្សី ចាប់សម្តីឲ្យមានចំណុច ។

កុំខ្ចឹលកុំល្ងង់ពេក រៀនលេខរៀនអក្ខរា រៀនសព្វធម៌អាថ៌ ប្រាជ្ញានឹងគំនិត ។
កំណើតកើតជាមនុស្ស មើលអោយធ្លុះទោះឆ្ងាយជិត ចេះស្ទាត់ប្រាជ្ងពិត គិតកាបានល្អគ្រប់យ៉ាង ។

Thursday, August 4, 2011

SD VOL 120

 សូមចុចទៅកាន់គេហទំព័រនេះដើម្បី ទាយយកនៅបទចំរៀងរបស់លោកខេមរះសិរីមន្ត ចេញថ្មី
 http://www.mediafire.com/?fcpdjfgh39u2one

កម្មវិធី តន្ត្រីខ្មែ ប្រើខ្មែរ Unicode 2011

តន្ត្រីខ្មែរ ២០១១ ឫ KHMER MUSIC 2011 ប្រើប្រាស់ Font Khmer Unicode : តន្ត្រីខ្មែរ ២០១១ ឫ KHMER MUSIC 2011 ប្រើប្រាស់ Font Khmer Unicode ចេញលក់ថ្ងៃនេះហើយ: ពិសេសជាងកម្មវិធីមុនៗ ដំណើរកាលលឿន ស្វែងរកបានលឿន បទថ្មី បទចាស់ គ្រប់វ៉ុល គ្រប់ផលិតកម្ម បទចំរៀងទាំងអស់សុទ្ធសឹង Original Song មិនទាន់កាត់ ឫកែប្រែឡើយ។ ទំនាក់ទំនងសាកល្បងលេខទូរស័ព្ទ 012 333 270 - 090 899 939 - 099 899 939
 

The Dream Of Love (Peom )

   


ខ្ញុំបានស្តាប់បទចំរៀង របស់លោកតាស៊ីនស៊ីសាមុត មួយបទដែលមានចំនងជើងថា ផាហ៌ុមភ្ចាប់ស្នេហ៌។ បទនឹងពេលដែលស្តាប់ដំបូង គិតថាធម្មតាទេ ប៉ុន្តែកាលដែលស្តាប់ដល់ពាក់កណ្តាលបទ វាដូចជាមានអារម្មណ៌ថាខ្លូន កំពុងតែនៅវល់ត្រលប់ទៅកាលសម័យ មួយតែដូចជាមិនដឹងថានៅសម័យណាទេ ។ ម៉ោង 12 យប់ទៅហើយនៅអង្គុយនៅមុខ Computer ចុចស្តាប់បទនឹង ជាង 30 ដង ពេលដែលស្តាប់ទៅចេះតែអណ្តែតអណ្តូង តាមវាយោអារម្មណ៌ របស់បទចំរៀងនេះ ក៌គេងលក់ ។ ស្រាប់តែពេលនោះ ក៌ឃើញនារីម្នាក់មានរូបឆោមស្អាតបាត បានយកកន្សែងមួយដែលមានប៉ាក់ផ្កាយកមកអោយខ្ញុំ ។ អីយ៉ាសមិនស្រូលទេ ខ្ញុំយល់សុបន្តិទេតើ

សង្ខេបរឿងសាមកុក

រឿង​សាមកុក​ជា​រឿង​រ៉ាវ​មួយ​ផ្នែក​កាល​ពី​ក្នុង​រវាង​ ខាង​ចុង​សតវត្សរ៍​ទី​ពីរ​និង​ខាង​ដើម​សតវត្សរ៍​ទី​បី​នៃ​គ្រិស្ត​សករាជ ។ កាល​ចាប់​ផ្ដើម​កើត​រឿង​ឡើង គេ​មិន​បាន​កត់​ត្រា​ជា​អក្សរ​ទុក​មក​តាំង​ពី​ដំបូង​ទេ គ្រាន់​តែ​ជា​រឿង​និយាយ​ដំណាល​តៗ​គ្នា​មក ។ ដល់​សម័យ​ត​មក​ក្រោយ​ទៀត ប្រជាជន​ជាតិ​ចិន​និយម​យក​រឿង​សាមកុក​នេះ​ទៅ​តែង​លេង​ល្ខោន​ដែល​យើង​ហៅ​ថា​ លេង​ហ៊ី ទើប ​នាំ​ឲ្យ​រឿង​សាមកុក​នេះ​សាយ​ភាយ​ចេញ​ទៅ មាន​អ្នក​ចេះ​ដឹង​រឿង​រ៉ាវ​នេះ​កាន់​តែ​ច្រើន​ឡើងៗ ទើប​អ្នក​ប្រាជ្ញ​ចិន​រួប​រួម​ចង​ក្រង​កត់​ត្រា​ទុក​ជា​អក្សរ​ត​មក ។ ដល់​សម័យ​ស្រុក​ចិន​ចេះ​ឆ្លាក់​ពុម្ព​អក្សរ​ហើយ គេ​បាន​បោះ​ពុម្ព​ផ្សាយ​រឿង​សាមកុក​នេះ​ជា​សៀវភៅ​ឡើង ជាដើម​ហេតុ​ឲ្យ​រឿង​សាម​កុក​សាយ​ភាយ​ទូទៅ​ក្នុង​ប្រទេស​ចិន រហូត​ដល់​នានា​ប្រទេស​ផង ។
បើ​យើង​ពិគ្រោះ​មើល​សេចក្ដី​ផ្ទៃ​រឿង​នៃ​សាមកុក​នេះ នឹង​យល់​ថា អ្នក​និពន្ធ​រឿង​នេះ​មាន​បំណង​ចង់​ចង​ក្រង​ផ្ទៃ​រឿង​ឲ្យ​ទៅ​ជា​តម្រា​ សម្រាប់​សិក្សា​ខាង​ផ្លូវ​នយោបាយ​ស្រុក​ទេស​ផង ខាង​ផ្លូវ​កិច្ចកល​ក្នុង​សឹក​សង្គ្រាម​ផង ហើយ​តែង​បាន​ល្អ​ហូរហែ គួរ​ឲ្យ​សរសើរ​ដល់​គំនិត​និង​សេចក្ដី​ព្យាយាម​របស់​អ្នក​និពន្ធ​រឿង​សាមកុក​ នេះណាស់ ។ ហេតុ​នេះ​ហើយ​បាន​ជា​រឿង​សាមកុក​នេះ​បាន​ផ្សាយ​ចេញ​ក្រៅ មិន​ត្រឹម​តែ​ក្នុង​ស្រុក​ចិន រហូត​ដល់​នានា​ប្រទេស​ផង ។
ចំពោះ​ប្រទេស​សៀម គេ​បាន​ប្រែ​រឿង​សាមកុក​ចេញ​ពីភាសា​ចិន​ជា​លើក​ដំបូង​កាលពី​ ព.ស ២៣៤៥ ក្នុង​សម័យ​ដែល​មិន​ទាន់​មាន​រោង​ពុម្ព​សម្រាប់​បោះ​ពុម្ព​សៀវភៅ​ផ្សេងៗ​បាន ​ ហើយ​គេ​ក៏​បាន​ចាត់​ការ​បោះពុម្ព​រឿង​សាមកុក​នេះ​ផ្សាយ​ជា​ច្រើន​លើក​ដែរ ។ រឿង​សាមកុក​ដែល​គេ​បាន​ចាត់​បោះពុម្ព​លើក​ក្រោយ​បង្អស់​ក្នុង​ ព.ស ២៤៧០ ប្រហែល​ជា​ច្បាប់​បោះពុម្ព​លើ​ក្រោយ​នេះ​​ហើយ​ដែល​ អ្នក​ឧកញ៉ា​វិបុលរាជសេនា “កន” តំណាង ​រាស្ត្រ បាន​ប្រែ​ចេញ​ជា​ខេមរភាសា​ចប់​សព្វ​គ្រប់ តែ​គ្មាន​ឱកាស​នឹង​បោះពុម្ព​ផ្សាយ​រឿង​នេះ​ត​មក​ជា​ច្រើន​ឆ្នាំ ។ ក្រោយ​បំផុត​លោក​បាន​យក​សំណៅ​ប្រែ​រឿង​សាមកុក​ទៅ​​ប្រគល់ឲ្យ​ពុទ្ធសាសន​ បណ្ឌិត្យ​ដើម្បី​ឲ្យ​ចាត់​ការ​បោះពុម្ព​ផ្សាយ​តាម​ត្រូវការ ។ ពុទ្ធសាសនបណ្ឌិត្យ បាន​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ឧកញ៉ា​វិបុលរាជសេនា​(កន) ហើយ​សរសើរ​សេចក្ដី​ព្យាយាម​ដែល​បាន​ខំ​ខ្វល់​ខ្វាយ​ប្រែ​រឿង​ដ៏វែង​នេះ​ត្រា ​តែ​ចប់​សព្វ​គ្រប់ ។
ឯ​ផ្ទៃ​រឿង​សាមកុក​នេះ បើ​សរុប​សេចក្ដី​ឲ្យ​ខ្លី​តាម​អត្ថាធិប្បាយ​របស់​ក្រុម​ព្រះ​ដាំរ៉ុង​ រាជានុភាព ​អ្នក​ប្រាជ្ញ​ប្រវត្តិសាស្ត្រ​ជាតិ​ថៃ ដូច​មាន​សេចក្ដី​តទៅ​នេះ ៖
«​រឿង​សាមកុក​នេះ ចាប់​ផ្ដើម​មាន​រឿង​កើត​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​​ឡេន​តេ កាល​ពី​ ព.ស ៧១១ (រវាង គ.ស ១៥៨) ដែល​ជា​បឋម​ហេតុ​បណ្ដាល​ឲ្យ​រាជាណាចក្រ​ចិន​បែក​ខ្ញែក​ចេញ​ទៅ​ជា​បី​ភាគ ដែល​ចិន​ហៅ​ថា “សាមកុក” ។ ព្រះ​មហាក្សត្រ​ព្រះ​អង្គ​នេះ ឥត​សមត្ថភាព ទ្រង់​ជឿ​ស្ដាប់​ពាក្យ​ទូល​ញុះញង់​របស់​ពួក​ខន្ធី (ពួក​មនុស្ស​ប្រុស​កម្រៀវ​ក្នុង​ព្រះរាជ​សំណាក់) ពួក​មន្ត្រី​​តូច​ធំ​ក្នុង​ក្រុង​ក៏​​គ្មាន​អ្នក​ណា​មួយ​ខ្លាំង​ពូកែ ល្ម​ម​ជា​ទី​គោរព​កោត​ក្រែង​របស់​ជនទូទៅ ដរាប​ដល់​ទ្រង់​ទីវង្គត​ទៅ ។ ក្សត្រ​​ព្រះអង្គ​នេះ ទ្រង់​មាន​ព្រះរាជ​បុត្រ​២​ព្រះអង្គ ព្រះ​អង្គ​ច្បង​ព្រះ​នាម ហង់ជូពៀន ទ្រង់​ទទួល​គ្រង​រាជ្យ​ជា​តំណ​ព្រះរាជវង្ស តែ​ព្រះ​នាង ​ហូហៅ ជា​ព្រះ​វរជននី​ស្ដី​រាជការ​ផែន​ដី​ជំនួស ព្រោះ​ព្រះរាជបុត្រ​នៅ​កុមារ​ណាស់ ។ ព្រះរាជបុត្រ​ព្រះ​នាម ហង់ជូហៀប កំព្រា​ព្រះ​ជននី នាង តាំងថៃហ ជា​អយ្យិកា​ចិញ្ចឹម​តាំង​ពី​នៅ​ជា​ទារក ហើយ​ក៏​ខ្វល់ខ្វាយ​ចង់​ឲ្យ​ចៅ​បាន​រាជសម្បត្តិ​ទើប​នាង​ទាំង​ពីរ​ទៅ​ជា​អរិ​ នឹង​គ្នា ។ ក្រោយ​ព្រះ​បាទ​ ឡេនតេ ទីវង្គត​ទៅ​នោះ ហូជិន ជា​បង​ព្រះ​នាង​ ហូហៅ បាន​ធ្វើ​ជា​មន្ត្រី​ធំ​ក្នុង​ព្រះរាជវាំង ធ្វើ​កល​ឧបាយ​ឲ្យ​គេ​សម្លាប់​នាង​ ថៃហ ទៅ ហើយ​គិត​កំចាត់​ពួក​ខន្ធី​ចេញ​ទៀត ប៉ុន្តែ​ព្រះ​នាង​ ហូហៅ រារាំង​ការពារ​ពួក​ខន្ធី ។ ត​មក ហូជិន លប​មាន​ចុតហ្មាយ​សម្ងាត់​ទៅ​ដល់ តាំងតុះ ចៅ​ហ្វាយ​ស្រុក ឈីឡុង ឲ្យ​លើក​ទ័ព​ទៅ​បង្ក្រាប​ពួក​ខន្ធីៗ​បាន​ដឹង​រឿង​ ក៏​ធ្វើ​កល​ល្បួង​ឲ្យ ហូជិន ចូល​ទៅ​ក្នុង​វាំង ព្រួត​ដៃ​គ្នា​ចាប់​ ហូជិន សម្លាប់​ទៅ ។ ពួក​ខាង ហូជិន បាន ​ដឹង ខឹង​ណាស់​ក៏​នាំ​គ្នា​ដុត​ព្រះរាជវាំង ហើយ​លើក​គ្នា​ចូល​លុក​លុយ​កាប់​សម្លាប់​ពួក​ខន្ធី​ជា​ចលាចល ។ ក្សត្រ​គ្រង​រាជ្យ​ទ្រង់​គេច​រត់​ទៅ​ស្នាក់​នៅ​ទីដទៃ ។ ឯ​ តាំងតុះ កាល​បាន​ឱកាស​ជា​ប្រយោជន៍​ដល់​ខ្លួន ក៏​លើក​ទ័ព​ចូល​ក្រុង​បង្ក្រាប​ការ​ចលាចល​រាប​ទាប ​ហើយ​ទើប​ដក​ព្រះមហាក្សត្រ និង​ព្រះ​នាង​ ហូហៅ ជា​ព្រះ​វរជននី​ចេញ​ចាក​រាជសម្បត្តិ លើក​ ហង់ជូហៀប ជា​ព្រះ​អនុជ​ឡើង​គ្រង​រាជ្យ ទ្រង់​ព្រះនាម ព្រះ​បាទ​ហៀនតេ  តាំងតុះ ក៏​តាំង​ខ្លួន​ឯង​ជា “សៀងកុក” (តំណែង​អគ្គមហាសេនាបតី) សម្រេច​រាជការ​ផែនដី ។ កាល តាំងតុះ បាន​ឡើង​ជា​សៀងកុក​ហើយ ក៏​តាំង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផ្សេងៗ ពួក​មន្ត្រី​នៅ​ក្រុង គ្មាន​អ្នក​ណា​មួយ​អាច​កំចាត់​ តាំងតុះ ​ចេញ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ​នៅ​ខេត្ត​ក្រៅ​អស់​ជាច្រើន ។ ក្នុង​ចំណោម​ពួក​ដែល​រត់​ទៅ​នោះ មាន​មន្ត្រី​ពូកែ​ម្នាក់​ឈ្មោះ ចូឆូ បាន​បបួល​ចៅហ្វាយ​ស្រុក​ជា​ច្រើន​ស្រុក លើក​ទ័ព​ទៅ​បង្ក្រាប តាំងតុះ ប៉ុន្តែ ​ធ្វើ​ការ​មិន​សម្រេច ព្រោះ​មិន​រួម​សាមគ្គី​គ្នា ដោយ​ចៅហ្វាយ​ស្រុក​អស់​នោះ​គិត​តែ​ចង់​បាន​ប្រយោជន៍ និង​អំណាច​តែ​សព្វៗ​ខ្លួន ម៉្លោះ​ហើយ​ទៅ​ជា​ទាស់​ទែង​ច្បាំង​តែ​គ្នា​ឯង ។
ត​មក​មិន​យូរ​ប៉ុន្មាន អងអ៊ុន ជាមន្ត្រី​ធំ​នៅទីក្រុង​ក៏គិត​ធ្វើ​កល​ឧបាយ​កំចាត់​ តាំងតុះ ចេញ​បាន​សម្រេច ដោយ​យក​ស្ត្រី​រូប​ឆោម​ឆើត​ធ្វើ​ជានុយ ប៉ុន្តែ អងអ៊ុន មិន​អាច​ចាត់​ការ​ស្រុក​ទេស​ឲ្យ​រៀប​រយ​ទៅ​បាន ថែម​ទាំង​ក្សត្រ​ទ្រង់​រាជ្យ​ក៏​ឥត​មាន​សមត្ថភាព ទើប​ជា​ហេតុ​ឲ្យ​ពួក​របស់​ តាំងតុះ មាន លីឈុយ‑គុយគី ជាដើម ធ្វើ​ការ​សង​សឹក​សម្លាប់ អងអ៊ុន ទៅ​ទៀត ហើយ​បង្ខំ​ឲ្យ​ព្រះ​បាទ​ហៀនតេ តាំង​ពួក​ខ្លួន​ឲ្យ​ធ្វើ​ជា​ធំ​ក្នុង​ទីក្រុង ។ នៅ​ទី​បំផុត ពួក​នេះ​គិត​កំចាត់​ព្រះ​បាទ​ហៀនតេ ចេញ ទ្រង់​គេច​រត់​ចោល​ទីក្រុង​ទៅ ទ្រង់​បាន​សេចក្ដី​លំបាក​វេទនា​ជា​អនេក ហើយ​មាន​ព្រះរាជ​ឱង្ការ​ឲ្យ​ហៅ​ ចូឆូ ចូល​មក​ជួយ​ទំនុក​បម្រុង​ទ្រង់​ក្នុង​ឱកាស​នោះ ។ ចូឆូ លើក​ទ័ព​ចូល​ទៅ​បង្ក្រាប​ពួក​ក្បត់​បាន​រាបទាប​នៅ​ទីក្រុង ហើយ​បាន​ទទួល​តំណែង​ជា​សៀងកុក​សម្រេច​រាជការ​ផែន​ដី តែ​បណ្ដា​ខែត្រ​ក្រៅ​នៅ​តែ​បះបោរ​រឹង​ទទឹង​តាំង​ពី​កាល តាំងតុះ លីឈុយ‑គុយគី មក​នោះ ។ ឯ​ពួក​មន្ត្រី​ដែល​រត់​ចោល​ក្រុង​ទៅ​ក្នុង​សម័យ​ តាំងតុះ ក៏​បាន​ត្រឡប់​ចូល​មក​ទីក្រុង​វិញ ក្នុង​ពេល​ដែល​ ចូឆូ បាន​ធ្វើ​សៀង​កុក ដោយ​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​នឹង​ ចូឆូ ក៏​មាន ដែល​នៅ​ស្ងៀមៗ​ចាំ​មើល​បំណាំ​ក៏​មាន ដែល​នៅ​រឹង​ទទឹង​ក៏​នៅ​មាន ។
ឯ​ ចូឆូ នោះ ជា​មនុស្ស​មាន​សតិបញ្ញា​វាង​វៃ ជា​មេទ័ព​មាន​សតម្ថភាព​ជា​អ្នក​អាច​គ្រប់គ្រង​បង្គាប់​បញ្ជា​ខែត្រ​ក្រៅ​ នានា អាច​ធ្វើ​ឲ្យ​ទីក្រុង​មាន​អំណាច​ មាន​កម្លាំង​កើន​ចម្រើន​ឡើង​ជាង​កាល​ជាន់​មុន​នេះ ។ ប៉ុន្តែ ចូឆូ ច្រើន​ធ្វើ​ការ​តាម​តែ​ទំនើង​ចិត្ត​ខ្លួន ពួក​នាម៉ឺន​ដែល​មិន​មែន​ជា​បក្ខ​ពួក ចូឆូ ច្រើន​ស្អប់ គិត​កំចាត់​ចេញ តែ​គ្មាន​អ្នកណា​ហ៊ាន​កំចាត់​ចេញ​ទេ ព្រោះ​ពួក​នៅ​ក្រុង​ស្រឡាញ់ ចូឆូ ដោយ​ភាគ​ច្រើន ។ ចូឆូ ប្រើ​អំណាច​មុខ​ក្រសួង​ជ្រុល​ហួស​ពេក ជា​ហេតុ​ឲ្យ​ព្រះ​បាទ​ហៀនតេ ទ្រង់​ក្រំ​ព្រះទ័យ​យ៉ាង​ខ្លាំង ដល់​ទៅ​ទ្រង់​យក​ព្រះលោហិត​សរសេរ​ព្រះឱង្ការ​សម្ងាត់ ហៅ​រក​អ្នក​ស្វាមី​ភ័ក្ដិ​ឲ្យ​គិត​កំចាត់​ ចូឆូ ចេញ ។ ដំណឹង​នេះ​ផ្សាយ​ដល់​ខែត្រ​ក្រៅ បណ្ដា​ពួក​ចៅហ្វាយ​ស្រុក​ដែល​មាន​កម្លាំង មិន​មែន​ជា​បក្ខ​ពួក​ខាង ចូឆូ ក៏​យល់​ថា ចូឆូ ជា​សត្រូវ​នឹង​ផែនដី​ដូច​ជា​ តាំងតុះ ដែរ ទើប​នាំ​គ្នា​រឹង​ទទឹង​ឡើង ។ ឯ​ ចូឆូ ដែល​ប្រកាន់​សក្តិ​ខ្លួន​ជាសៀងកុក ក៏​យល់​ថា​ត្រូវ​តែ​បង្ក្រាប​ខែត្រ​ក្រៅ​ដែល​រឹង​ទទឹង​ជា​សត្រូវ​នឹង​ផែនដី ទើប​ជាហេតុ​ឲ្យ​កើត​ជា​ចម្បាំង​ឡើង ដោយ​ទាំង​សង​ខាង​អាង​ថា​ច្បាំង​បង្ក្រាប​ពួក​ក្បាត់​ផែនដី ។ ផល​នៃ​ការ​ច្បាំង​គ្នា​ជា​យូរ​អង្វែង​នោះ ប៉ែក​ខាង​កង​ទ័ព ចូឆូ ច្បាំង​បង្ក្រាប​ខែត្រ​ក្រៅ​បាន​ជា​ចំនួន​ច្រើន បង្កា្រប​មិន​បាន​តែ​បណ្ដា​ខែត្រ​ដែល​នៅ​ក្រោម​ឱវាទ ស៊ុនគួន និង ឡៅពី ប៉ុណ្ណោះ ។
ស៊ុនគួន ជា​ម្ចាស់​ស្រុក​កន្តាំង ជា​ខែត្រ​ធំៗ​តាំង​នៅទិស​ខាង​កើត ជា​អ្នក​គ្រប់​គ្រង​ស្រុក​ទេស​បាន​ល្អ​តាំង​នៅ​ក្នុង​សីលធម៌ មាន​មនុស្ស​និយម​រាប់​អាន​ច្រើន ត្រា​តែ​មាន​កម្លាំង​ខ្លាំង​ពូកែ​ឡើង​ច្រើន ។ ឯ ឡៅពី នោះ ដំបូង​ជា​មនុស្ស​អនាថា តែ​មាន​ត្រកូល​ខ្ពស់​ជាប់​សែស្រឡាយ​ក្នុង​រាជវង្ស​ហ័ន ជា​អ្នក​មាន​អធ្យាស្រ័យ​ល្អ ហើយ​គាប់​ចួន​បាន​មនុស្ស​ពូកែ​មាន​ថ្វី​ដៃ​មក​ចូល​ធ្វើ​ជា​នាយ​ទាហាន​ច្រើន​ ​នាក់ ទើប​មាន​​កេរ្តិ៍​ឈ្មោះ​ល្បី​ឡើង ត​​មក​បាន​ ខុងមេង ជា​ទីប្រឹក្សា​ខាង​សឹក​សង្គ្រាម បាន​ណែនាំ​ឲ្យ​ចង​មិត្រ​នឹង​ ស៊ុនគួន ព្រួត​ដៃ​គ្នា​តស៊ូ​នឹង​ ចូឆូ ទើប​រក្សា​ខ្លួន​បាន​សុខ ហើយ​គាប់​ចួន​បាន​ខែត្រ​ សេឆួន តាំង​នៅ​ទិស​ខាង​លិច​ជា​បង្អែក ទើប​តាំង​ឡាក់​ឋាន​បាន​មាំមួន ។ ឯ​ព្រះ​បាទ​ហៀនតេ ជា​ព្រះ​មហាក្សត្រ​ប្រទេស​ចិន តែ​ព្រះ​នាម​ដូច​រួប​អ្នកតា តែ​ពង្សាវតារ​ចិន​នៅ​រាប់​ថា​ជា​ព្រះ​មហក្សត្រ​ប្រទេស​ចិន​ទាំង​មូល ។
លុះ ចូឆូ អនិច្ច​កម្ម​ទៅ ចូភី ជា​កូន​ចូឆូ​បាន​ទទួល​តំណែង​សៀងកុក​ជា​តំណ​ត​មក​ជំនួស​បិតា រួច​បាន​ដក​ព្រះបាទ​ហៀនតេ ​ចេញ​ពី​រាជសម្បត្តិ ហើយ​ប្រកាស​តាំង​ខ្លួន​ឯង​ឡើង​ជា​ព្រះ​មហាក្សត្រ​ប្រទេស​ចិន​ ផ្លាស់​រាជវង្ស​ថ្មី​ហៅថា រាជរង្ស​វុយ កាល​ពី​ ព.ស ៧៦៣ ។ ប៉ែក​ខាង​ ឡៅពី ក៏​បាន​តាំង​ខ្លួន​ជាក្សត្រ​ឡើង​ដែរ ចាត់​តាំង​រាជវង្ស​ហ័ន ឡើង​ថ្មី​ទៀត​នៅ​ខែត្រ​ដែន​សេឆួន ។ ខាង​ស៊ុនគួន មិន​ចង់​នៅ​ចំណុះ​ ចូភី ឡៅពី ក៏​តាំង​ជា​ឯករាជ្យ​ឡើង​នៅ​ខែត្រ​ដែន​កន្តាំង ។ តាំង​អំពី​កាល​ណោះ​មក ប្រទេស​ចិន​ទាំង​មូល​ក៏​បែក​ខ្ញែក​ចេញ​ជា​សាមកុក គឺ​បែក​ចេញ​ជា​បី​អាណាចក្រ​សឹង​មាន​ឥស្សរៈ​ដាច់​ដោយ​ឡែក​ពី​គ្នា ។ អាណា​ខែត្រ​របស់​ព្រះ​បាទ​ចូភី ហៅថា វុយកុក ។ អាណា​ខែត្រ​របស់​ឡៅពី​ហៅថា ចុកកុក ។ អាណា​ខែត្រ​របស់​ព្រះបាទ​ស៊ុនគួន​ ហៅថា ង៉កុក ។ អំណឹះ​កាល​ត​មក កាល​អស់​បុណ្យ​ព្រះបាទ​ឡៅពី ចូភី ស៊ុនគួន ហើយ អ្នក​គ្រប់​គ្រង​ប្រទេស​ជា​តំណ​តមក ជា​​អ្នក​ឥត​សមត្ថភាព​ទាំង​បី​កុក ទើប ស៊ុម៉ាចៀវ ដែល​ជា​អ្នក​សម្រេច​រាជការ​ផែនដី​ខាង​វុយកុក បង្ក្រាប​ចុកកុក​បាន​មុន រួច​ត​មក ស៊ុម៉ាអៀន បុត្រ​ស៊ុម៉ាចៀវ​ដណ្ដើម​រាជសម្បត្តិ​វុយកុក​បាន ​ផ្លាស់​រាជវង្ស​ថ្មី​ហៅថា​រាជវង្ស​ជិន ហើយ​បង្ក្រាប​ង៉កុក​ បាន​មួយ​កុក​ទៀត ។ ទើប​មហា​អាណា​ចក្រ​ចិន​ត្រឡប់​ចូល​រួបរួម​គ្នា​មូល​តែ​មួយ​បាន​ឡើង​វិញ ចប់​រឿង​សាមកុក​ដោយ​សង្ខេប​ខ្លី​ត្រឹម​ប៉ុណ្ណោះ​» ។
(សង្ខេប​រយៈ​សម័យ​ក្នុង​រឿង​សាមកុក​នេះ គឺ​សម័យ​រាជវង្ស​ហ័ន​រៀវរោយ ក្នុង​រជ្ជកាល​ព្រះបាទ​ឡេនតេ ២១​ឆ្នាំ ក្នុង​សម័យ​តាំងតុះ ក្នុង​រជ្ជកាល​ព្រះបាទ​ហៀនតេ ៣០​ឆ្នាំ សម័យ​សាមកុក ៦០​ឆ្នាំ ប្រមូល​សម័យ​កាល​ក្នុង​រឿង​សាមកុក​នេះ​ជា​រយៈ ១១១​ឆ្នាំ​) ។

 ផ្សាយបន្តរពី ឈូកខ្មែរ​


Wednesday, August 3, 2011

លក់កម្មវិធី ថ្មី

កម្មវិធីតន្ត្រីខ្មែរ 3.5 សំរាប់ស្វែងរកបទចំរៀង 
- មានបទចំរៀង 10000 បទ សំរាប់ Mp3 
-មានចំរៀង សំរាប karaoke ចំនូនជា 1000 បទ
តំលៃ 50ដុល្លា បូករូមទាំងកាបង្រៀនរយះពេល ១​ ម៉ោង 

Sale Software Unlock Modem , Phone

All...Costumer We have software to unlock all modem in Cambodia

Support Modem :

- Cellcard
- Metfone
- Mfone
- hello (old)
- Beeline
- qb ( Old & New )


Support Phone :

-Beeline 2 SIM ( IMIE #: 35XXXXX....)
-hello hl2801

---------------------------------

- It's quick easy to unlock
- No go outside to unlock
- Teach you all

---------------------------------

-Unlock Modem : 1$
-Unlock Phone : 2$

Unlock easy Moderm for you

U can stay at ur home to unlock ..
I can unlocked all type of modem ..
Modem : Beeline, Cellcard, hello, qb, Metfone, Huawei ...)

-Unlock at ur home by yourself...
-No meet each other...
-Fast n 100 % unlock...
-Save ur time...
-Send Ur model n IMIE...
-Pay me by send Phone Card (2$)

It's easy for U ...No go outside to
Unlock
Hope that you good service :)

Tuesday, August 2, 2011

The Broke Place

 




 នេះជារឿងពិតរបស់មនុស្សម្នាក់ដែលរៀននៅវិទ្យាល៍យ មួយដែលនៅទីក្រុងភ្នំពេញ ។
ពេលនោះមានសិស្សា នុស្សិស មួយក្រុម រៀនថ្នាក់ទី ១១ បេ ពេលនោះមាន សិស្សប្រុសម្នាក់ គាត់ពូកែខាង គណិតវីទ្យា ដោយហេតុនេះហើយ ធ្វើអោយ សិស្សទាំងអស់ ដែលរៀនជាមួយគាត់ ចូលចិត្តគាត់ នឹងនិយាយលេងជាមួយគាត់ ព្រមទាំងដើលេងជាមូយគាត់ជាងគេ ហើយទទឹមនឹងនេះមានមនុស្សម្នាក់ទៀត ដែលជាសិស្សស្រី រៀនជាមួយគាត់ មានរូបសម្ផស គួរសម្យ គាត់នឹងមិត្តស្រីរប់សគាត់ម្នាក់នេះចូលចិត្តដើ់ទៅណាមក មកណាជាមួយគ្នារ រហូតដល់អ្នកទាំងពិឈានទៅដល់ ភាពជាស្នេហា ចាំបានថា នៅកាលពីថ្ញៃទី 15 ខែ កក្តដា ឆ្នាំ2008 គាត់បានណាត់ស្រីម្នាក់នោះ ទៅញុំស៌ុប នៅកន្លែងមួយដែលថិតនៅម្តុំផ្សារថ្មី ពេលល្ងាចប្រហែលជាម់ោងប្រាំ កន្លះ មានសិស្សជាច្រើ់ន ចេញពី សាលារៀន រឺអែអ្នកខ្លះទៀត ក៌បានទៅផ្ទះ តែមួយចំនូនទៀតចេញទៅរៀន ភាសា បន្ថែម តែចំនែកគាត់ក៌បានចេញទៅក្រៅ ទៅតាមកាណាត់ជូប នេះជាវិនាទីមួយ នៃស្នេហាដំបូង ចំពោះ មនុស្សម្នាក់ បរុសម្នាក់ ដែលពុំមានស្នេហានោះ ក៌ចាប់ផ្តើមចេញជាពន្លកមួយ បន្តិចម្នងៗ រហូតលូតលាស់ ក្លាយជាផ្ការស្នេហា ដ៌សែនក្រអូប ។ បន្ទាប់ ពីមួយរយះ នៃសេចក្តីស្នេហា ដែលពូកគេបានសាងជាច្រើន រូមជាមួយ នឹងអនុស្សារវរីយ៌ ដ៌ផ្អែមល្ហែម ជាច្រើនទៀត តែពេលវេលាមិនតំរូវអោយអ្នកទាំងពី ជូបគ្នារសោះ ថ្ងៃ មួយម្តាយខាងស្រីក៌ ដឹងរឿងនឹង គាត់ក៌អោយឈប់ទាក់ទង ជាមួយនឹងបរុសនោះ ទៀតព្រមទាំងបញ្ចូននាងទៅនៅ បារាំង ថ្ងៃមួយដែសែនឈឺចាប់ក៌បានមកដល់ ចាំបានណាស់ គឺស្រីម្នាក់នោះបានហៅគាត់ទៅជួប ហើយនាងបាននិយាយទាំងទឹកភ្នែក ថា : ( អ្វីៗ ទាំងអស់ដែលដើមស្នេហាយើងទាំងពីបានសាង ហើយវាធំធាត់នេះ ជាការស្រមៃទេ បងបំភ្លេចអូនទៅ )
និយាយហើយបរុសនោះ ក៌តបទៅវិញទាំងអូលដើមករថា ( បងនឹងចងចាំ ពេលវេលានឹងទីកន្លែកនៅពន្លកស្នេហាយើងកើតឡើងនេះរហូតបងស្លាប់់) និយាយហើយ គាត់ក៌ដើចេញទាំងទឹកភ្នែកបាត់ទៅ ..
ស្រាប់តែ ថ្ងៃ ទី ១៥ ខែកក្កដា ឆ្នាំ២០១១ គាត់បានទៅកន្លែងដែលមានអនុស្សារវយ៌នោះ គាត់អង្គុយនៅកន្លែងដដែល ស្រាប់តែមានគួរស្នេហ៌មួយគូ ក៌បានអង្គុយជិតគាត់ នេះជាវិនាទីដែល ត្រូវឈឺចាប់បំផុត គាត់ក្រលែកមើលទៅអ្នកទាំងពី ស្រាប់តែនារីម្នាក់នោះ គឺជាអតិតសង្សារគាត់ ហឹមមម ពេលឃើញរូបភាព បែបនេះគាត់ក៌បាននិយាយថា ពេលជូបនឹងពេលឈឺចាប់នៅកន្លែងតែមួយ ហើយក៌ចេញពីទីនោះបាត់ទៅ គាត់ក៌ងាកក្រោយមើលឃើញនារីម្នាក់យំយ៉ាងខ្លាំង ហើយនិយាយថា( អោយខ្ញុំសុំទោស នេះគឺជា ព្រហ្មលខិត ) ពេលវលេនេះគឺការឈឺចាប់ សំរាបស្នេហាដំបូងរបស់គាត់មានទៅនារីម្នាក់នោះ ។


ស្នេហាជាកាប្រឌិត


 

 មានកំលោះម្នាក់ ដែលមិនដែលខ្វល់ ពីអ្នកណាទាំងអស់ បន្ទាប់ពិស្នេហ៌ដំបូងរបស់ត្រូវបានបែកបាក់ ហើយគាត់តែងតែចូលចិត្តមើលពត៌មាន រាប់អានមិត្តភ៍ក្ត្រ តាមបណ្តាញ គេហទំពរមួយចំនួន ធ្វើអោយគាត់សប្យាយជាមួយការ កំសាន្តរបស់គាត់យ៉ាងខ្លាំង គាត់ក៌បាន ជ្រើសរើសយក គេហទំព៍រមួយដែកយើង និយមប្រើសព្វថ្ញៃនេះឈ្មោះ ថា facebook.com ។
ពេលវេលាមូយថ្ងៃជាមួយថ្ងៃ ចេះតែកន្លងផុតទៅ គាត់ក៌បានជូបស្រីម្នាក់នៅ ក្នុងក្រុមមួយ ហើយ ពេលដែលបានជួបគ្នារតាមរយះរូបថតរបស់នាងនឹងគាត់ នៅថ្ងៃទី១៤ កុម្ភះឆ្នាំ២០១១ អ្នកទាំងពីនាក់ តែងតែឆាតរកគ្នារ នឹងខលរកគ្នារ ជារៀងរាល់ថ្ងៃ អស់រយះពេល ២សប្តារ៌  បេះដូងដែលធ្លាប់ក្រៀមស្វិតស្រពោន របស់បុរស ម្នាក់ក៌ចាប់ផ្តើម កើតឡើងវិញម្តងទៀត
នារីម្នាក់នោះតែងតែខលមករកគាត់ជារៀងរាល់ថ្ងៃ ធ្វើអោយបរុសនោះគិតថា នាងពិតជាស្រលាញ់គាត់ហើយ បីសប្តារ៌ ដែលជាពេលវេលា ដែលស្គាល់គ្នារ គាត់តែងតែចង់ ជូបមុខនារីម្នាក់នោះ យ៉ាងខ្លាំង ថ្ងៃមួយគាត់បាន ណាត់ជូបគ្នាជាមួយនឹងនាង ហើយនារីម្នាក់នោះក៌យលព្រម តែអ្វីដែលមិនគូរអោយជឿ គឺនារីម្នាក់នោះជាកូនអ្នកមាន មានអ្វីៗ ទាំងអស់ដែល ខ្លួនចង់បាន តែគាត់ជាកូនអ្នកក្រ ពេលទៅជូបនាង ក៌បានជិះត្រឹមតែម៉ូតូកញ្ចាស់មួយទៅទេ ។ ក្រោយពីការណាត់ជូបបានផុតទៅ ក៌ត្រលប់មកផ្ទះរៀងៗ ខ្លួន តាមផ្លូវត្រលប់មកវិញគាត់តែងតែគិតក្នុងចិត្តថា ( មិនគូរណាយកខ្លូនទៅពាំងជាមួយនឹងការឈឺចាប់សោះ ) ព្រោះតែគាត់ដឹងថាមិនអាចទៅរូច តែនារីម្នាក់នោះ ចេះតែខលមករកគាត់សួរសុខទុកគាត់ ជារៀងរាល់ពេល ដូចសព្វមួយដង ក្នុងរាត្រីមួយ ដ៌សែនត្រជាក់ គាត់តែងតែនិយាយលេងជាមួយនឹងនារីម្នាក់នោះ ដូចរាល់យប់ស្រាប់តែ នារីម្នាក់នោះ ប្រាប់គាត់ថា ( បងៗ ចាប់ពីស្អែកទៅ បងកុំឆាតជាមួយនឹង profile ញុមអីណាព្រោះ ម៉ាក់គាត់ មិនអោយលេង facebook ទេ ចាំញុមខលទៅរកបងណា ) និយាយហើយបុរសនោះក៌ យល់ព្រម ហើយក៌ចូលគេងរៀងៗខ្លូន។ មូយថ្ងៃជាមួយថ្ងៃកន្លងផុតទៅ ធ្វើអោយគាត់ទទឹងចាំមើលផ្លូវ ទូរស៏ព្ទរោទ៌ តែមិនឃើញ យកដៃចុចទូរស៏ព្ទតែខ្លាច ធ្វើអោយគាត់សោកសៅមែនទេន ។ ពេលនោះក៌ដាច់ចិត្តស្វែងរកអ្នកដែល ជិតឌិតជាមួយនាងនោះ ពេលជូបប្អូនស្រីម្នាក់ដែលរៀននៅសាលា ជាមូយគ្នានឹងនារីម្នាក់នោះ គាត់ក៌សូររឿងរបស់នាង ពីដើមដល់ចប់ ទើ់បដឹងថា នាងមានសង្សារហើយ សង្សាររបស់នាង ជាកូនមន្ត្រីមានឡានជិះ នឹងមានអី្វដូចជានាងដែរ ហើយអ្វីដែលនឹកស្មានមិនដល់នោះទៀតការាប់អាន រវាងនាងនឹងគាត់ គឺជាកាបោកប្រាស់ គ្រាន់តែជាតូររងម្នាក់សំរាប់កំដរទឹកភ្នែករបស់នាងពេលនាងខូចចិត្ត តែពេលនេះអ្នកអតិត របស់នាងមកវិញធ្វើអោយនាងវិលត្រលប់ទៅរកគេម្នាក់នោះចោល គាត់អោយនៅ ឈឺចាប់ទាំងក្តីស្នេហ៌ជូបគ្នារតែមួយដងនេះ
គាត់ក៌បានព្យាយាមទាក់ទងដើម្បីសួរ នាងអោយឆ្បាស់ តែខលទៅនាងមិនលើកទូរស័ព្ទ គាត់ចង់បានតែសំដីមួយម៉ាត់ថា សុំទោសឬ ក៌លាហើយបុន្នោះ តែនាងមិនព្រមនិយាយរកគាត់ គាត់ឈឺចាប់ខ្លាំងមែនទេន រាត្រីនោះគាត់មើលដូងតារាតែម្នាក់អែងនឹកចំបែកពេលសន្ទនាគ្នារមានភាពផ្អែមល្ហែម តែមិនគូរសោះក្តីស្នេហានោះ ជាកាបោកប្រាស់ និយាយទៅចង់យំ តែអារម្មណ៌បែបនេះដាស់តឿនគាត់ ថា ត្រូវប្រឹងដើម្បីជិវិត ពេលនោះគាត់យកការឈឺចាប់ទាំងប៉ុន្នាន បោះបង់ចោល គាត់ប្រឹងធ្វើរកាងា នឹង យក គេហទំព័រនេះ ជាកាកំសាន្ត នឹងសប្បាយៗ ជារៀងរាល់ថ្ងៃ ។ ការឈឺចាប់ជាកាសុបន្តិ ពេលភ្ញាក់ឡើងវីញអ្វីដូចដើមទាំងអស់ យកកាឈឺចាប់ជាមេរៀនតឿនជិវិត ទើបអាចបំភ្លេចគេបាន ។អ្វីៗទាំងអស់់ថិតនៅដូចដើមដដែល តែមេរៀនទាំងពីដងនេះធ្វើអោយគាត់ចង់ចាំពេលវេលានឹងទីកន្លែងព្រមទាំងបរិយាកាស រហូតលុះថ្ងៃស្លាប់។។។។

Comment Back