Ads 468x60px

សូមស្វាគមន៌ មកកាន់គេហទំព័រ របស់ខ្ញុំ រីករាយទាំងអស់គ្នានូវការចែករំលែក

Wednesday, August 10, 2011

អនុស្សារវរីយ៌ដ៌កំសត់



និទានរឿងដ៌កំសត់របស់បន្ទប់មួយ ដែលខ្ញុំបានរស់នៅជាមួយវាជាង ៧ឆ្នាំ ។ នៅក្នុងអំឡុងឆ្នាំ 2005 ខ្ញុំជាមនុស្សមួយរូបដែល ចោម្សៀត គ្មានកាងារធ្វើ ចូលរៀនក៌មិនដែលចួល ចេះតែដើសុំលុយម៉ែចាយ ។ តែដោយសារអំណាចនៃ សេចក្តីអាណិតរបស់ព្រះជាម្វាស់ដែល ខ្ញុំបន់ស្រន់ជារៀងរាល់ថ្ងៃ ទើបបានខ្ញុំមានកាងារធ្វើ ។ ហឹមមម
បានកាងារធ្វើនៅរោងពុម្ភមួយកន្លែងដែលនៅជិត ផ្ទះរបស់មីងរបស់ខ្ញុំ ខ្ញុំក៌ចាប់ផ្តើមរៀបចំបន្ទប់មួយ បណ្តោយប្រវែង 4 ម៉ែត្រ ទទឹង 3 ម៉ែត្រ កាលនោះគាត់បាន ចេញថ្លៃ រៀបចំបន្ទប់ អោយព្រោះ​បើខ្ញុំនៅ នឹងមានមនុស្សប្រុស គ្រាន់បានកាពារផ្ទះ គាត់ផងដែរ​។ រាល់ពេលទៅ ធ្វើការងាររោងពុម្ភបានចំនូន ៤ ខែក៌បែកគំនិត រកស៊ីខ្លូនឯង ដោយបើក Internet shop ។ ក្នុងអំលុងពេល៤ ខែនោះ ខ្ញុំរស់នៅជាមួយបន្ទប់នេះជាមួយនឹងបរិយាកាស មួយដែសែនរីករាយ ទោះបីជាបន្ទប់នេះ គ្មានដំបូលឬក៌ជញ្ចាំង ថ្មរ ឡើយ តែក៌នៅយ៉ាងរីករាយ ។ អំលុងពេលដែល បើក Internet shop ដែលនៅផ្ទះម្តាយមីងខ្ញុំ គឺជាពេលដែលខ្ញុំស្វែងយល់ពីតំលៃ កាងារយ៉ាងខ្លាំង ក៌តស៌ូរ អស់កាលប្រហែលជាង ៤ ឆ្នាំ ។ ពេលនោះ ស្ថិតិ នៃ ការបើក របរនោះ មិនស្រូល ឡើយព្រោះ ម្តាយមីងខ្ញុំគាត់បានយក បរុសម្នាក់ ធ្វើជាស្វាមី ក្រោមកាដឹកនាំ ក្រុមគ្រូសារ របស់គាត់ ។​ពេលនោះខ្ញុំ ក៌មិនដឹងសំរេចចិត្តយ៉ាងណាទេ ក៌មានតែផ្លូវតែម្យ៉ាងដោយគិតថា  " ដំបូងគាត់នៅលីវ គាត់ទុកយើងដូចជាកូនរបស់គាត់ "ទោះបីជាយ៉ាងណាក៌អត់អោន អោយខ្លះៗ ចំពោះតំលៃ ទឹកភ្លើងដែរ​ តែ ពេលដែលគាត់មានស្វាមី ក៌ ខុសប្រែពីមុន ។ យកតាមចំនុចនោះក៌ដាច់ចិត្ត​បិទ របរនោះ ទៅ ហើយ ក៌ងាកមករក អាជីបជាជាង ទូរស័ព្ទ ។ បានរយះកាល ជាងបីឆ្នាំ ខ្ញុំរស់លក្រោមកាដឹកនាំ របស់ស្វាមី ម្តាយមីងខ្ញុំ គាត់តែស្តីបន្ទោស គ្រប់ពេល ឬក៌ធ្វើអីក៌មិនដែលត្រូវចិត្តដែរ ចូលចិត្តយកបញ្ហារ នេះនោះ មកដាក់ទំលាក់កំហុស មកលើរូបខ្ញុំ ហើយថ្ងៃ មួយ គាត់បានពោលថា នឹង វៃបន្ទប់ដ៌កំសត់ ចោលហើយរើយក អាដែកចាស់ ដើម្បី​ យកមកធ្វើជា បន្ទប់ថ្មី ។ ខ្ញុំជំទាស់ដាច់ខាត មិនព្រម​អោយរើចោលទេ ក៌ មានកាជជែកគ្នារយ៉ាងតឹងសសៃករ ក៌មានបញ្ហារតិចតូច ទាក់សំដីគ្នារ ទៅវិញទៅមក ព្រោះអី្វដែលខ្ញុំ ទ្រាំ មកនៅជាមូយនេះវាយូហើយ តែខ្ញុំសុខចិត្ត ធ្វើគរធ្វើថ្លង់ លេបគ្រោះលេបថ្មរទៅចុះ អ្វីដែលធ្វើអោយខ្ញុំខឹងខ្លាំងនោះគឺកាយក របស់ដែលខ្ញុំស្រលាញ់ ទៅកំទេចចោល ប្រៀបបាននឹងយក អនុស្សារវរីយ៌ ខ្ញុំទៅបោះចោល ។ ក្រោយពីកាជជែកគ្នារហើយៗ គាត់ខឺងខ្លាំងណាស់ ទាំងម្តាយមីងរបស់ខ្ញុំផងដែរ អ្នកទាំងពី ក៌មិននិយាយរកខ្ញុំ ជាច្រើនម៉ោង តែប្រហែលជា​ ៤ ៥ ថ្ងៃ ខ្ញុំក៌សំរេចចិត្ត ដកខ្លូនចេញពីទីនោះ ។ ពេលដែលរើអីវ៉ាន ចេញពីទីនោះ ខ្ញុំមានអារម្មណ៌ ថាបន្ទប់ខ្ញុំសើមៗ ត្រជាក់ៗ ហើយទាញទ្វារក៌មិនចេញ វាដួចជា មានវិញ្ញាន អ្វីមួយ មកទាក់ទាញខ្ញុំអញ្ចឹង​ ហឹមមៗៗ ក្រោយពិឈានជើងចេញ ពិនោះ ក៌មានអារម្មណ៌ថា​ មានមនុស្សម្នាក់រងចាំខ្ញុំនៅកន្លែងនោះចឹង ។ ហើយអារម្មណ៌មួយនោះក៌បានប្រាប់ថា កុំចាកចេញទៅ ដោយទុកអោយខ្ញុំត្រូវគេធ្វើបាបអី តែជាចំនុចចុងក្រោយហើយដែលសំរេចចិត្តថយក្រោយមិនបាន ។ពេលដែល រើចេញមកនៅផ្ទះថ្មី មានបន្ទប់ មានម៉ាស៊ីនត្រជាក់​នឹងសំភារះ គ្រប់មុខ តែខ្ញុំ ក៌មិនសប្បាយចិត្តដែរ មានអារម្មណ៌ថា​ខ្លូនកំពុងតែ បំភ្លេចរបស់ដែលខ្លូនស្រលាញ់ ។ ហឹមម វាជារឿងមួយនឹកស្មានមិនដល់សោះ ហេតុអ្វីបានជាខ្ញុំមានអារម្នណ៌ថា ជិតស្និតជាមួយនឹងកន្លែងនោះម្លេះ ឬមួយក៌វាមានវីញ្ញាន មែណ ?
តែខំប្រឹងបំភ្លេចរឿងអតិត ទាំងអស់ដែលសាងនៅកន្លែងនោះ ទាំងទឹកមុខស្រពោន ។ តែពេលណាដែល ខ្ញុំមាន ជោកជ៍យក្នុងជិវិតខ្ញុំក៌ មិនប្រាថ្នារថាបំភ្លេចរូបរាងរបស់វាឡើយ ......

សូមក្រាបគោរពជូនដល់មិត្តភ័ក្ត្រទាំងអស់ថា ក្តីស្រលាញ់ មិនមែន មានចំពោះ គូរស្នេហ៌ឬក៌ចំពោះ មនុស្សម្នាក់ណាឡើ់យ ការស្រលាញ់ ក៌មានចំពោះវត្ថុដែរ ,.....  ដោយការគោរព

0 comments:

Post a Comment

Comment Back