Ads 468x60px

សូមស្វាគមន៌ មកកាន់គេហទំព័រ របស់ខ្ញុំ រីករាយទាំងអស់គ្នានូវការចែករំលែក

Thursday, August 4, 2011

The Dream Of Love (Peom )

   


ខ្ញុំបានស្តាប់បទចំរៀង របស់លោកតាស៊ីនស៊ីសាមុត មួយបទដែលមានចំនងជើងថា ផាហ៌ុមភ្ចាប់ស្នេហ៌។ បទនឹងពេលដែលស្តាប់ដំបូង គិតថាធម្មតាទេ ប៉ុន្តែកាលដែលស្តាប់ដល់ពាក់កណ្តាលបទ វាដូចជាមានអារម្មណ៌ថាខ្លូន កំពុងតែនៅវល់ត្រលប់ទៅកាលសម័យ មួយតែដូចជាមិនដឹងថានៅសម័យណាទេ ។ ម៉ោង 12 យប់ទៅហើយនៅអង្គុយនៅមុខ Computer ចុចស្តាប់បទនឹង ជាង 30 ដង ពេលដែលស្តាប់ទៅចេះតែអណ្តែតអណ្តូង តាមវាយោអារម្មណ៌ របស់បទចំរៀងនេះ ក៌គេងលក់ ។ ស្រាប់តែពេលនោះ ក៌ឃើញនារីម្នាក់មានរូបឆោមស្អាតបាត បានយកកន្សែងមួយដែលមានប៉ាក់ផ្កាយកមកអោយខ្ញុំ ។ អីយ៉ាសមិនស្រូលទេ ខ្ញុំយល់សុបន្តិទេតើ



តិចលោខ្មោចលងទៅ គិតក្នុងចិត្ត ភ្លេចហើយក៌ ទទួលយក កន្សែងរបស់នាង នាងហុចអោយ ទាំងមុខញញឹមព្រមទាំងអោយដោយចិត្តស្មោះ ខ្ញុំក្រលេកមើលខ្លួនឯងពេលនោះ ឃើញខ្លួនសុតតែញើស ហើយប្រលាក់ សុតតែដី ដូចមិនស្រូលមែនទេនហើយ ខ្ញុំយល់សុបិន្ត ? ឬក៌ពេលវាលាថយក្រោយមែន ? ហើយនាងជាអ្នកណាដែ? បានជាយកកន្សែងមកអោយខ្ញុំ ? ពិតជាស្មុកស្មាញមែន គិតហើយគិតទៀត នៅមិនយល់ ហើយក៌តាំងចិត្តក្រោកឡើងពីកន្លែងនឹង ហើយក៌សំលឹងមើលទៅមុខ ឃើញបរុសចំនាស់ម្នាក់ កាន់ឈើជ្រាត់ ដើនៅលើកំណាត់ផ្លូវមួយ ដែលមើលទៅដូចជាស្រអាប់ព្រិលៗៗ មើលមិនយល់ខ្ញុំដើរសូគាត់ ..
-លោកតាជំរាបសួរ ខ្ញុំសូរអោយលើកដៃសុំពះ ទៅកាន់គាត់
-អើល្អហើយចៅរូចចុះ ចៅ ជាកូនអ្នកណាដែរ ? នៅក្នុងភូមិនឹងដែឬទេ ?លោកតាសួរខ្ញុំ
ខ្ញុំដូចជាភ៍យមែនទេនហើយ នេះជាកាសុបិន្តឬក៌ជាកាពិត ? ខ្ញុំគិតក្នុងចិត្តថាចឹង ហើយក៌ជំរាបលោកតាថា : អត់ទោសលោកតា ខ្ញុំមិនដឹងថាខ្ញុំនៅកន្លែងណា ហើយក៌មិនដឹងថា ពេលនេះជាពេលណាដែរ ? លោកតាមើលមុខខ្ញុំរូចសើច គាត់ពោលទៅកាន់ខ្ញុំថា ចៅពូកែកំប្លែងមែន ហិសៗៗៗ ហើយគាត់ក៌បានដីទៅមុខទៀត អូអានាង បើមិនយល់ទាស់ទេ ទៅសំរាកផ្ទះតា សិនទៅ នៅនេះត្រជាក់ណាស់ . តាប្រាប់ខ្ញុំអោយទៅសំរាកផ្ទះគាត់ ខ្ញុំក៌យល់ព្រម
ពេលធ្ចើដំណើតាមផ្លូវ មើលទៅដូចជារាជសម័យ ជំនាន់ឆ្នាំ 1960 ចឹង គឺគេធ្ចើតំនើដោយជិះរទះសេះ គិតកាន់តែមិនស្រូលមែនទេនហើយ មួយស្របក់ក៌ទៅដល់ផ្ទះលោក តា ហើយលោកតាក៌អោយទៅសំរាក រៀបចំបាយទឹកអោយញុំ ក៌និយាយលេងជាមួយគាត់ ខ្ញុំក៌គេងមួយយប់ នៅផ្ទះនោះ ( គិតៗ ទៅ មនុស្សចាស់សម័យនឹងចិត្តល្អដល់ហើយ ខ្ញុំចេះតែគិត)
ពេលយប់ មើលអីសឹងតែមិនឃើញ ខ្ញុំងូតទឹកនៅ ក្រោយផ្ទះលោកតា ក៌ធំខ្លិន ក្រអូប ដូចជាខ្លិនផាហ៌ុម ដែលនារីម្នាក់អោយខ្ញុំតាំងពីពេលដែលខ្ញុំជូបដំបូង ។ ហើយងូតទឹករូចក៌ ស្លៀកពាក់ រូចក៌ចូលទៅក្នុង បន្ទប់ដែលលោកតា អោយស្នាក់នៅ ។​ ស្រាប់តែគេងរៀបនឹងគេង ហ៊ីយៗៗ មិនដឹងជាខ្លិនអីក៌ក្រអូបម្លេះទេ ទ្រាំមិនបានក៌ចេញមកក្រៅ ក៌បានជូបនារីម្នាក់នោះពិតមែន ។ គឺឃើញ នាងកំពុងតែអង្គុយលេងនៅមុខផ្ទះដែលនៅជិតផ្ទះលោកតាម្នាក់នោះ តាមពិតនាងនៅជិតផ្ទះគាត់ទេតើ  ខ្ញុំបានទៅដើរសំដៅទៅជិតនាង នាងញញឹមហើយ បាននិយាយលេងជាមូយខ្ញុំ ពូកយើងទាំងពីនាក់ដូចមានអារម្មណ៌ថាដូចជាធ្លាប់មានទំនាក់ទំនង អីមិនខាន ។និយាយគ្នារូចក៌ទៅគេងរៀងខ្លួន គេងដូចមិនលក់សោះ ដូចជាជូបភ៍ក្ត្រជំពាក់ស្នេហ៌ មិចមិនដឹងទេ .. ព្យាយាមបិទភ្នែកដល់តែគេងលក់ ហេហេ ព្រឹកឡើង ក៌ភ្ញាក់ឡើងលុបមុខ រូចហើយ ហើយញុំបាយពេលព្រឹកជាមួយលោកតា ។ លោកតាពោលថា ចៅនៅនឹងពីបីងៃ ទៀតទៅ កុំខ្លាចចិត្តអី ណាចាត់ទុកជាផ្ទះខ្លូនឯងទៅ ។ បាទលោកតា អគុណខ្លាំងមែនទេន ខ្ញុំនិយាយ ទៅកាន់គាត់ ។ ញុំបាយពេលព្រឹករូចក៌គិតថាទៅដើលេង នៅជិតៗ នឹងមើលចង់ដឹងថា ខ្ញុំកំពុងនៅណាចេះ ? ដើប្រហែលជា ២០០ ម៉ែត្រ ក៌ឃើញផ្សារមួយមានមនុស្សច្រើន កុះករ រូចសុតតែ ជិះរទះសេះ នឹង ម៉ូតូ អាមូមម៉ាលែត ខ្ញុំគិតថា យីស វិលមកអតិតកាលហើយតាស
ហឹមៗៗ មិនដឹងធ្ចើមេចទេប្រាប់គេក៌គ្មានអ្នកណាជឿដែរ ។ ក៌សំដៅទៅមុខ អង្គុយផឹកទឹកតែ នៅទាមមួយ វីវរហើយ មិនដឹងជំនាន់នឹងគេចាយលុយអីទេ ធ្វើមេចមានលុយអោយគេទៅ ? ស្រាប់តែនារីម្នាក់នោះបង្ហាញខ្លូនទៀត សំណាងហើយនាងជឿខ្ញុំរឿងដែលខ្ញុំត្រលប់មកក្រោយនេះព្រោះយប់នោះ ខ្ញុំបានប្រាប់នាង ។
នាងក៌បានចេញលុយអោយហើយនាំខ្ញុំទៅកាន់កន្លែងមួយ ទីនោះ មើលទៅ ដូចជា ទីក្រុងមាសមួយដុះកណ្តាលវាលស្រែ ពណ៌មាស ដ៌ស្រស់ស្អាត។  ខ្ញុំនឹងនាងក៌បានរត់លេងនៅកណ្តាលវាលស្រែពួកយើងទាំងពី អ្នករត់លេងសប្បាយមែនទេន អារម្មណ៌ហោះហើអណ្តែតអណ្តូង លើវេហាដូចសិរាកា នៅជិត គូរគ្រង ស្នេហា ដំបូង មានន័យធំធេងណាស់ ។ អារម្នណ៌សប្បាយរីករាយធ្វើអោយខ្ញុំមិនចង់បែកពីនាងសោះ ។ រមាស៉ៗៗ ក្តៅៗៗ អីគេចេះ ?តាមពិតខ្ញុំយល់សិប្តសោះ គេងនៅមុខ Computer ១​យប់ បងខ្ញុំឃើញចឹងក៌យក ឈើជ្រលក់ក្រណាត់ ទឹកក្តៅ ថ្បាល់ត្រជាក់ញុមដើម្បីដាស់អោយភ្ញាក់ ។ យីសចេះតែមានហើយឯង ដេកនៅក្នុងបន្ទប់មិនដេកមកដេកនៅមុខ Computer មូសខាំទទេ អស់មូយយប់ អានេះវើយ បងខ្ញុំគាត់ស្តីអោយទាំងព្រឹក ហើយខ្ញុំក៌ដើទៅលុបមុខ ងូតទឹក មិនដឹងថា ហើយទៅធ្វើការដូចធម្មតា ។ ឆ្ញល់ខ្លាំងមែនទេន យប់មេញខ្ញុំសុបិន្ត ឬក៌វិលទៅរក សម័យនឹងមែន ? ដូចជារកនឹកមិនលេចសោះ
បើសិនជារឿងនេះវា ពិតប្រាកដមែន ហេតុអី បានជាខ្ញុំមិនដឹងខ្លូនសោះចឹង ?? ឬមកពីបទចំរៀង របស់​លោកតាស៊ីនស៊ី សាមុត នឹង នាំខ្ញុំអោយទៅរកសម៍យនឹងមែន ? អូយចំងល់មិនចេះចប់ ហ៊ីយឈប់គិត ធ្ចើការដូចធម្មតាវីញ  ... ហេហេហ សង្ឃឹមថាខ្ញុំនឹងរកនារីម្នាក់នោះឃើញចុះ នៅថ្ញៃណាមួយ អូយដូចជាយល់សុបិន្តទៀតហើយ ហហេហេ .....
អគុណផង ដល់អ្នករាល់គ្នារដែលចូលមកកាន់ Blog របស់ខ្ញុំហើយអានអារឿង យល់សប់ នឹងទៀតអគុនមែនទេ ..... ទៅគេងសិនហើយ ព្រោះអាងុយគេងមែនទេន ហេហេ​ bye

0 comments:

Post a Comment

Comment Back