Ads 468x60px

សូមស្វាគមន៌ មកកាន់គេហទំព័រ របស់ខ្ញុំ រីករាយទាំងអស់គ្នានូវការចែករំលែក

Monday, July 9, 2012

អត្ថន័យបទចំរៀង : ចំរៀងមួយបទតែងមិនចេះចប់


នឹកឃើញរាល់អត្ថន័យរបស់តារាចំរៀងនា ទស្សវត្សរ៍ទី ៦០ ដែលជាបុររសម្នាក់ដែលគេតែងតែហៅ ថា អធិរាជសំលេងមាស ។ រាល់ឃ្លារាល់ វិនាទីនៃបទចំរៀង នោះធ្វើអោយយើងមានអារម្មណ៌គិតថា
វាហាក់បីដូចជា   ស្ថិតនៅក្នុង អំឡុងពេលអតីតកាលមួយដ៌រស់រវើក ថ្ងៃនេះខ្ញុំលើកយកនូវបទចំរៀង សំរាប់ចែកជូន ដល់មិត្តយុវវ័យទាំងអស់​ មកកែកំសាន្តនឹង       ទទួលអារម្មណ៌រីករាយក្រោយពីបាន ស្តាប់​នូវបទចំរៀងនេះ ថ្វីត្បិតតែ វាយូរលង់ណាស់ទៅហើយតែ ក៌មានអ្នកជំនាន់ថ្មីនៅតែ និយមគាំ ទ្រ នឹង បានចងក្រង និពន្ធនូវទំនុកភ្លេងថ្មី តែក៌រក្សារការពារនូវ វត្ថុធាតុដើម ដែលនៅក្នុងអត្ថន័យ នេះផងដែរ ។

 តោះច្រៀងជាមួយគ្នា
បទ: ចំរៀងមួយបទតែងមិនចេះចប់

១: ចង្កៀងកែវទឹក ប៉ាកាសៀវភៅ កូនចាប៉ីពៅ នាំគ្នារស្រែកហៅ សូររកម្ចាស់ស្រី ទៅណាបាត់ទៅ ម្តេចគ្មានអាល័យ ស្រណោះរាត្រី ដែលស្រីធ្លាបតែង បទភ្លេងជិតបង
២: ចម្រៀងមួយបទ    អូនកត់បងតែង    ដៃតូចកេះភ្លេង កួចចិត្តវង្វេង ភ្លេចរឿងទាំងពួង គ្រហឹមពីនាក់    ស្ម័គ្រគ្មានសៅហ្មង   ចិត្តអូនចិត្តបង        វេញជាចំណងផ្សងសូមជួបគ្នា​
R: ឥឡូវអភ័ព្វ តែងមិនចេះចប់ គេស្អប់ចំរៀង ចោលបងកំព្រា ចង្កៀងកែវទឹកសៀវភៅគ្រប់គ្នា មិនដឹងឆ្នាំណា ម្ចាស់អ្នកមេត្តា​វិលមកវិញឡើយ​ ​
៣:ធ្លាប់នឹងសង្ឃឹម ញញឹមជានិច្ច រាល់ពេលថ្ងៃលិច ដៃក្តិចប្រឡែង ភ្លេងលេងល្វើយៗ ពេលនេះបងភ្លេង តែងមិនចប់ឡើយ​ ព្រាត់គ្នារទៅហើយ អូនអើយតែងចប់លុះអូនវិលវិញ

(ច្រៀង R ម្តងទៀត )






 នាយពាក់មីក៌ច្រៀងបទនេះ ដោយប្រើមនោសញ្ចេតនាដ៌ក្រឡួចផងដែរ



 ផលិតកម្មហង្សមាសបានតែទំនុកភ្លេងនេះ យ៉ាងត្រចះត្រចង់ហើយក៌ពិរោះផងដែរ

 ចំរៀងម្ចាស់ដើម



 សង្ឃឹមថាអ្នកនឹងរីករាយ នឹងស្តាប់ចំរៀងនេះទាំងអស់គ្នា

 អត្ថបទដោយ :  សុខ លី ម៉េង

0 comments:

Post a Comment

Comment Back